តាមក្រុមអ្នកយកព័ត៌មាន BBC នៅអាតាពឺនោះ ពលរដ្ឋរងគ្រោះក្នុងតំបន់ជន់លិចគិតថា មានមនុស្សស្លាប់អាចប្រហែល ៣០០នាក់ ហើយខ្ទង់ ៣០០០នាក់ កំពុងជាប់គាំងនៅទីទួលកណ្តាលវាលទឹកជន់លិច ដ៏… ល្វឹងល្វើយ ។
តាមក្រុមខាងលើ និងបណ្តាអង្គការសង្គ្រោះនិយាយថា រដ្ឋាភិបាលឡាវព្យាយាមបន្ថយស្ថានភាពខូចខាតពិសេសចំនួនមនុស្សស្លាប់គឺច្រើនជាង ការដែលនាយករដ្ឋមន្ត្រីប្រទេសនេះ ប្រកាន់ថា ៖ “មានអ្នកស្លាប់” ២៧នាក់ និងបាត់ខ្លួន ១៣១នាក់…” ។
គួររំលឹកថា ក្រោយព្រឹត្តិការណ៍បាក់ទំនប់វារីអគ្គសនី Xe-Pian Xe-Namnoy នោះ ទឹកក្នុងអាងស្តុកបានជន់ពន្លិចភូមិចំនួន ៧ ក្នុងនោះមានភូមិ ២រងការខូចខាតធ្ងន់ធ្ងរបំផុត ។ នៅតំបន់មួយដែលមានផ្ទះ ២០០ខ្នង បច្ចុប្បន្នសល់ផ្ទះតែ ១០ខ្នងប៉ុណ្ណោះ ៕ ចន្ទ្រា
