Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចលនាតស៊ូភូមា និង របបសឹកមីយ៉ាន់ម៉ា កំពុងវាយប្រយុទ្ធគ្នាដណ្ដើមទីក្រុងកំពង់ផែសមុទ្របេនហ្កាល់

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយការបង្រ្កាបយ៉ាងឃោរឃៅ បន្ទាប់ពីពួកយោធា បានធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយឥឡូវនេះ ក្រុមចលនាប្រដាប់អាវុធជាច្រើនក្រុម កំពុងតែរួមដៃគ្នា វាយប្រហារដណ្ដើមកាន់កាប់មូលដ្ឋានជាច្រើនរបស់រដ្ឋាភិបាលសឹក នៃប្រទេសអាស៊ានមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រុមចលនាតស៊ូប្រដាប់អាវុធជាច្រើនក្រុម បានអះអាង កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) ថា កងកម្លាំងចលនាតស៊ូ កំពុងតែប្រឈមមុខយ៉ាងខ្លាំង ជាមួយនឹងការវាយប្រហារតាមអាកាស និង សមុទ្រ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីដណ្តើមកាន់កាប់ទីក្រុងកំពង់ផែ នៅឈូងសមុទ្របេនហ្កាល់ (Bengal)។

ក្រុមចលនាតស៊ូប្រដាប់អាវុធ បានអះអាង ថា ការប្រយុទ្ធគ្នា នៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) គឺកងទ័ពរដាភិបាលសឹក បានប្រើប្រាស់ប្រើឧទ្ធម្ភាគចក្រ និង បាញ់កាំភ្លើងធំ ចេញពីនាវាកងទ័ពជើងទឹក ស្រោចទៅលើលើក្រុងផកតៅ (Pauktaw) ក្រោយពេលកងកម្លាំងចលនាតស៊ូប្រដាប់អាវុធ បានដណ្តើមគ្រប់គ្រងប៉ុស្តិ៍ប៉ូលិសក្រុង កាលពីពេលព្រឹក។ លុះមកដល់ពេលល្ងាច ទាហានរដ្ឋាភិបាល ក៏បានវាយសម្រុកចូលមកក្នុងទីក្រុង ហើយបានបាញ់សម្លាប់ជនស៊ីវិលជាច្រើននាក់»។
ដោយឡែក បណ្ដាញផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានដកស្រង់សម្តីរបស់អ្នករស់នៅទីក្រុងផកតៅ បានអះអាង ថា សមាជិកកងទ័ពអារ៉ាក់ខាន់ (Arakan Army) ហៅកាត់ AA បានចូលវាយសម្រុកចូលកាន់កាប់ទីក្រុងនេះ។ ប៉ុន្ដែអ្នកស្រុកទាំងអស់ កំពុងតែនាំគ្នារត់ចេញ ហើយហាងទាំងអស់ ត្រូវបង្ខំចិត្តបិទទ្វារ។

ទីក្រុង ផកតៅ មានចម្ងាយ ប្រហែល៥០០គីឡូម៉ែត្រ នាភាគពាយព្យ នៃទីក្រុងដ៏សំខាន់យ៉ាងហ្គូន ( Yangon) ប្រទេសមីយ៉ាន់ម៉ា។ ដោយឡែក ក្រុមចលនាតស៊ូប្រដាប់អាវុធ បានហៅការវាយប្រហាររបស់ពួកគេ ជា «ប្រតិបត្តិការ ១០២៧» ដើម្បីវាយប្រហារជាទ្រង់ទ្រាយធំបំផុត ប្រឆាំងនឹងរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕រក្សាសិទ្ធដោយ ៖ សារាយSN

×