Friday, December 1, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងមូលហេតុពិត ករណីបុរសជនជាតិចិនម្នាក់ បីកូនស្រីលោ.តទម្លាក់ពីលើអគារជាន់ទី ២២ បណ្ដាលឲ្យស្លាប់នោះហើយ

spot_img

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១២សៀលថ្ងៃទី១៨  ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅអាគារBALI2 សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន មានបុរសជនជាតិចិនម្នាក់ បានបីកូនស្រីលោតទម្លាក់ពីលើអគារជាន់ទី ២២ បណ្ដាលឲ្យបាត់បង់ជីវិតស្លាប់ភ្លាមៗ ទាំងពីរនាក់ឪពុកនិងកូន។

ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ សហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌចំការមន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគបាលភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅសហការគ្នា ដើម្បីពិនិត្យនិងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតជុំវិញករណីខាងលើនេះ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានពេញ និងកម្លាំងមូលដ្ឋានរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងសាក្សីដែលនៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុគេឮបានសូរសំឡេងឈ្លោះប្រកែកគ្នា រវាងប្ដីប្រពន្ធបុរសជនជាតិចិននិងស្ត្រីជនជាតិវៀតណាម ដែលត្រូវជាប្រពន្ធរបស់បុរសខាងលើ ឈានដល់ការប្រើហិង្សា ដោយបុរសជនជាតិចិនរូបនេះ បានយកកាំបិតចិតបន្លែចាក់ពោះស្ត្រីជនជាតិវៀតណាម ដែលត្រូវជាប្រពន្ធរបស់គាត់១កាំបិត បណ្តាលឲ្យធ្លាយពោះ ខណៈឃើញប្រពន្ធរបស់ខ្លួនធ្លាយពោះបែបនេះ បុរសខាងលើនេះបានបីកូនស្រីអាយុជាង១ខួប ព្យាយាមបម្រុងនិងរត់គេចខ្លួនរួច ក៏បានលោតទម្លាក់ពីលើអាគារជាន់ទី២២ ចុះមកក្រោមបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ទាំង២នាក់ ឪពុកនិងកូនតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានយកស្ត្រីជនជាតិវៀតណាម ទៅធ្វើការសង្គ្រោះ និងធ្វើការសាកសួរតាមនីតិវិធី។

ចំណែកសាកសពឪពុកនិងកូនជនជាតិចិនខាងលើនេះ សមត្ថកិច្ចបានយកទៅតម្កល់ទុក ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×