Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក

spot_img

ភ្នំពេញ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Audrey Nanulay អគ្គ នាយិកាអង្គការយូណេស្កូ លោកជំទាវ Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ឯកឧត្តម Komura Masahiro អនុរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសជប៉ុន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រទេសជាសមាជិកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងបណ្តាប្រទេសជាមិត្ត ផ្សេងៗទៀត។

សន្និសីទនេះរៀបចំឡើង ដើម្បីពិនិត្យលើសមិទ្ធផលអភិវឌ្ឍ និងអភិរក្សរមណីយដ្ឋានអង្គរ-សំបូរ ព្រៃគុករយៈពេល ៣០ឆ្នាំកន្លងមក ក៏ដូចជាការដាក់ចេញនូវសេចក្ដីប្រកាសរួមស្ដីពីការបន្តកិច្ចសហប្រតិបត្តិការ១០ឆ្នាំ ទៅមុខ។

ដោយឡែកនៅរសៀលថ្ងៃដដែលលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមជាមួយលោក Lazare ELOUNDOU ASSOMO ប្រធានគណៈ កម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំ កម្ពុជា ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំបច្ចេកទេសប៊ើកចំហរ ដើម្បី ពិនិត្យពិភាក្សា និងអនុម័តសេចក្តីប្រកាសរួមនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤នេះ។

អង្គសន្និសីទសម្រេច បាននូវលទ្ធផលដូចខាងក្រោម៖

១- អង្គសន្និសីទបានសម្តែងនូវការគោរព ដឹងគុណ ថ្វាយចំពោះព្រះករុណា ព្រះមហាវីរក្សត នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំបូជានូវព្រះបញ្ញាញាណ និងឆន្ទៈមោះមុតក្នុងកិច្ចគាំពារនិងថែរក្សាអង្គរ ជាមរតករបស់បុព្វបុរសខ្មែរ តំណាងអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ។

២-បានសម្តែងនូវគារវភក្ដីភាពប្រកបដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយស្ថានគណៈកម្មាការ អាយស៊ីស៊ីអង្គរ ដែលព្រះអង្គជានិច្ចជាកាលបានដឹកនាំ គាំទ្រនូវរាល់កិច្ចការនានាក្នុងការគាំពារនិងថែរក្សាអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌របស់ជាតិទាំងមូល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×