Tuesday, June 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ! តោះមកដឹងពីបច្ចេកវិទ្យាដ៏ទំនើបនៃ All New Coolray 2024 ដែលជាម៉ូឌែលដ៏ថ្មីស្រឡាងរបស់ Geely Cambodia

spot_img

នាព្រឹកថ្ងៃទី ១៨ និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Geely Cambodia បានដាក់សម្ពោធជាផ្លូវការរថយន្ត All-New Geely Coolray 2024 ស៊េរីថ្មី នៅអគារតាំងបង្ហាញរបស់ខ្លួន ដែលទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ទរុស្សី ជិតកែងស្តុបវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងពិធីសម្ពោធជាផ្លូវការនាឱកាសនេះ ក៏មានការបើកបរសាកល្បង(test drive) នៅទីលានប្រណាំង Yamamoto រមណីយដ្ឋានម៉ុងរិទ្ធីសែនជ័យ ដើម្បីអោយអតិថិជនទាំងអស់បានទទួលយកបទពិសោធន៍ថ្មីជាមួយការសាកល្បងបើកបរផ្ទាល់ និងសួរព័ត៌មានបន្ថែមពីរថយន្ត All New Geely Coolray 2024 ស៊េរីថ្មី ប្រភេទSUVនេះផងដែរ។

ជាមួយនឹងការនាំមកនូវរូបរាងដ៏ស៊ីវិល័យ រថយន្តនេះ មានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលផ្ដល់ភាពងាយស្រួល អាចជិះបានច្រើននាក់ និងជួយសន្សំថវិកាថែមទៀតផង។ លើសពីនេះ All-New Coolray 2024 ផ្ដោតទៅលើ Faster, Cooler and Smarter នឹងភ្ជាប់មកនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជាប្រពន័្ធទប់លំនឹង ប្រព័ន្ធចុះ និងឡើងចំណោត ប្រព័ន្ធAutoHold ប្រព័ន្ធAuto Start-Stop ប្រព័ន្ធផ្ដល់សញ្ញាពេលមានការវ៉ាជែង ប្រព័ន្ធបញ្ជាបញ្ឆេះពីចំងាយ ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិ កាម៉េរ៉ា 540°(មានការថតទុក ជាមួយកម្រិត 720P HD) ការសាកថ្មឥតខ្សែ ទំហំ 15W រួមទាំងការបើកឃ្លុបក្រោយ ដោយស្វ័យប្រវត្តិផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ អតិថិជន នឹងអាចទទួលបានរថយន្តស៊េរីថ្មីនេះ ក្នុងតម្លៃក្រោម ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។

មានប្រសាសន៍ក្នុងកម្មវិធីសម្ពោធនាឱកាសនេះ លោក  Will ជានាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ឱ្យដឹងថា «Geely Cambodia ផ្ដោតសំខាន់ទៅ ភាពរស់រវើក ភាពស៊ីវិល័យ និងទាន់សម័យក្នុងការរស់នៅ ដែលជាផ្នែកមួយនៃសុភមង្គលនៃប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយ ក្រុមហ៊ុនយើងខ្ញុំបាននាំចូលនូវ រថយន្ដ All New Coolray នេះ ដែលបានធ្វើការរចនាឡើងយ៉ាងឥតខ្ចោះ ជាមួយរូបរាងដ៏ស្រស់ស្អាត មានកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ស័ក្ដិសមបំផុតសម្រាប់ យុវវ័យសម័យថ្មី »។ លោក Will ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈម៉ូឌែលថ្មី បទពិសោធន៍ថ្មីមួយនេះ នឹងធ្វើឱ្យអតិថិជនកាន់តែពេញចិត្តចំពោះ រថយន្ដ All New Coolray។

គួរបញ្ជាក់ថា ក្រុមហ៊ុន Geely Cambodia ជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន Geely Automotive Group ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេដោយមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិន។ បច្ចុប្បន្ននេះ Geely បានដំណើរការរោងចក្រផលិតរថយន្តចំនួនប្រាំមួយនៅទូទាំងប្រទេសចិន ដោយមានសមត្ថភាពផលិតរថយន្តចំនួន៣០០,០០០ គ្រឿងក្នុងមួយឆ្នាំ និងបានពង្រីករោងចក្របន្ថែមទៀតទៅក្នុងប្រទេសផ្សេងទៀត រួមមានប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាដើម។ ជាមួយគ្នានេះ Geely ក៏ដំណើរការផងដែរនូវហាងលក់រថយន្តចំនួន៥០០ និងស្ថានីយ៍សេវាកម្មចំនួន៦០០ នៅក្នុងប្រទេសចិន ហើយមានបុគ្គលិកសរុបចំនួន១២,០០០ នាក់ផងដែរ៕

spot_img
×