Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្ស និងប្រធានអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា បាននាំយកថ្នាំក្អក សម្រាប់ជួយដល់កុមារ តាមម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២

រាជធានីភ្នំពេញ ៖ វរអគ្គានុរក្ស.១ ក្លូត កណ្ណិកា ប្រធានមណ្ឌលអប់រំកែប្រែទី២ សហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោកជំទាវ ឆាំ ម៉ារី ឋានៈស្មើរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រីឈូក សីហា ប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា បាននាំកុមារចំនួន ០៤នាក់/ស្រី ០១នាក់ មកជួបសួរសុខទុក្ខម្តាយរបស់ពួកគេ ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី(CC2) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មណ្ឌលអប់រំកែប្រែទី២។

នាឱកាសនោះ គណៈកម្មាធិការសិទ្ធិមនុស្ស និងប្រធានអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា បាននាំយកថ្នាំក្អកប្រភេទ Bromhexine ចំនួន០៦កេសតូច សម្រាប់ជួយដល់កុមារតាមម្តាយក្នុងមណ្ឌលផងដែរ។

តាមរយ:ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រីប្រធានអង្គការ និងលោកស្រីប្រធានមណ្ឌលអប់រំកែប្រែទី២ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងក្រុមការងាររបស់ គ.ស.ម.ក ជួបតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×