Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែវិច្ឆិកា និងពិភាក្សាអំពីផែនការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានកំណត់យកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធនាគារ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ ។

នាឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកយកប្រធានបទសំខាន់ៗ ដើម្បីលើកឡើងក្នុងពីធីសន្និបាត៖
-តួនាទី និងភារៈកិច្ចរបស់អង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារ
-នីតិវិធីនៃការដោះលែង ពាក់ព័ន្ធ(សំណងរដ្ឋប្បវេណី)
-ការផ្ទេរសំណុំរឿង ទៅសាលាឧទ្ធរណ៍តំបន់
-សុខភាពជនជាប់ឃុំ
-របបអាហារជនជាប់ឃុំ
-សំណង់តាមពន្ធនាគាររាជធានី ខេត្ត
-ព័ត៌មាន និងផ្សព្វផ្សាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×