Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បាក់​ស្រុតដី បណ្តាល​ឲ្យ​អគារ​ផ្ទះ​ល្វែង​១​ខ្នង ត្រូវ​លេប​ត្របាក់​ក្លាយជា​កម្ទេចកំទី​ត្រឹម​មួយ​ប៉ព្រិចភ្នែក (​វីដេអូ​)

​នៅពេលដែល​របង​នៃ​អគារ​ផ្ទះល្វែង​មួយ បាន​បាក់ស្រុត​ចូលក្នុង​ដី នោះ​ដី​កំណល់​ខាងក្រោម​គ្រឹះ ក៏បាន​បាក់​បន្តិច​ម្តងៗ រហូត​បណ្តាល​ឲ្យ​ផ្ទះ​ទាំងមូល​បាក់​ក្លាយជា​កម្ទេចកំទី​ត្រឹម​១​ប៉ព្រិចភ្នែក គួរ​ឲ្យ​ស្លុតរន្ធត់ ។​

​ចៅហ្វាយក្រុង Beyoğlu លោក Ahmet Misbah Demircan បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អគារ​ផ្ទះល្វែង​នេះ​ត្រូវបាន​សាងសង់​ដោយ​ខុសច្បាប់​នៅក្នុង​ឆ្នាំ​១៩៩៤ និង​វា​ពុំមាន​សិទ្ធិ​សាងសង់ ឬ លិខិតអនុញ្ញាត​ឲ្យ​កាន់កាប់​នោះទេ ហើយ​វា​មាន​បញ្ហា​ជាមួយ​គ្រឹះ​របស់​វា ។​

​វា​មិន​ច្បាស់​ពី​មូល​ហេតុដែល​អាជ្ញាធរ មិន​ចាត់​វិធា​នា​ការ​ទៅលើ​អគារ​នេះ រហូតមកទល់​សព្វថ្ងៃ​នេះ ប៉ុន្តែ ស្ថានភាព​បែបនេះ​វា​ជា​រឿង​ធម្មតា​ទៅហើយ នៅ Istanbul និង​ទីក្រុង​ដទៃទៀត​នៅ​ទូទាំងប្រទេស​ទួ​គី ៕ ឧ​ត្ត​ម (Liveleak)​

×