យ៉ាងហោចណាស់អ្នកភូមិ ៧ នាក់ ត្រូវបានស្លាប់ និង២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងធ្លាក់ដ៏ខ្លាំងក្លា ដែលបានបង្កឱ្យមានការបាក់ភក់ពីភ្នំមួយ ចូលទៅក្នុងភូមិជាប់ជើងភ្នំរបស់ពួកគេ នៅក្នុងស្រុក Bo Klua ខេត្ត Nan ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍ (២៨ កក្កដា) នេះ ។
អាជ្ញាធរត្រូវបានជូនដំណឹង ចំពោះគ្រោះធម្មជាតិបាក់ដីនេះនៅឯ Ban Huay Kham ក្នុងតំបន់ Tambon Dong Phaya នាវេលាម៉ោង ៧ ព្រឹក។ លោក Ratana Patanasophon មេបញ្ជាការនៃកងវរសេនាតូចលេខ៣២ របស់កងវរសេនាតូច បានបញ្ជូនទាហានល្បាតស្ថិតក្រោមការបញ្ជារបស់គាត់ ដើម្បីទៅកាន់កន្លែងកើតហេតុ ដើម្បីទៅយកសាកសព និងស្វែងរកអ្នកបាត់ខ្លួន ។ លោក Ratana បាននិយាយថា ការបាក់ដីបានកប់ផ្ទះចំនួន ៤ខ្នង នៅក្នុងភូមិនោះ ។
លោកបានបន្តថា ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ។ លើសពីនេះទៀត ភក់ក៏បានធ្វើឲ្យដួលរំលំខ្សែភ្លើង ដែលជាហេតុ នាំឲ្យអ្នកជួយសង្គ្រោះមិនមានអគ្គីសនីសម្រាប់ប្រើប្រាស់ឧបករណ៍មួយចំនួនបាន ៕ ឧត្តម (The Nation)