Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន អួតអាងអំពីការសម្លាប់ទាហានរុស្ស៊ី ១ថ្ងៃជិត១២០០នាក់

spot_img

រដ្ឋធានីកៀវ៖ សង្គ្រាមវាយប្រហារគ្នាយ៉ាងបង្ហូរឈាម រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នៅតែបន្ដយ៉ាងក្ដៅគគុក ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ជាថ្មី អំពីរដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា ទាហានរុស្ស៊ី ស្លាប់ ចំនួន ១ ១៨០នាក់ និង ខូចខាតគ្រឿងសឹកយ៉ាងច្រើនបន្ថែមទៀត កាលពី១ថ្ងៃមុននេះ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គម ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិរបស់អ៊ុយក្រែន កើនឡើង ដល់ ៣២៨ ៧៦០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ ចំនួន ១ ១៨០នាក់ កាលពី២៤ម៉ោងមុននេះផងដែរ។

នៅក្នុងអំឡុងសង្គ្រាម រយៈពេលជិត២ឆ្នាំមកនេះ ក្រៅតែពីការបាត់បង់កម្លាំងទាហាន អស់រាប់សែននាក់នោះ រុស្ស៊ី ក៏បានបាត់បង់គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន មានតម្លៃរាប់សិបពាន់លានដុល្លារផងដែរ រួមមាន៖ យន្ដហោះចម្បាំង ចំនួន៣២៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ៣២៤គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, នាវាចម្បាំងនិងទូកល្បាត ចំនួន២២គ្រឿង, រថក្រោះ ចំនួន ៥៥៥១គ្រឿង, រថចម្បាំង ចំនួន ១០ ៣៤០គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ៧ ៩០៩គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៩១០គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះ ចំនួន ៦០០គ្រឿង និង គ្រឿងសឹកជាច្រើនប្រភេទផ្សេងទៀត។

បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន រងគ្រោះថ្នាក់នោះឡើយ ហើយក៏មិនមានប្រភពព័ត៌មានឯករាជ្យណាមួយបញ្ជាក់នោះដែរ។ ចំណែកសេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×