Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានអាសូរចិត្តដល់ប្រពន្ធបន្តិចសោះ នាងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ បែរជាប្តីដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ពេលប្រពន្ធតាមទាន់ បើករថយន្តរត់ជ្រុលទៅបុករថយន្តCRVមួយគ្រឿង ផ្លោងចូលផ្ទះពលរដ្ឋ

ភ្នំពេញ ៖ នារីជាប្រពន្ធម្នាក់មានជ្ទៃពោះជិតគ្រប់ខែទៅហើយ ខណៈពេលរូបនាងបានតាមទាន់ប្តីកំពុងតែបើករថយន្តដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន យ៉ាងរំភើយ ពេលនាងឃើញទាន់ក៏បានបើករថយន្តរត់គេចរហូតមកដល់ផ្លូវ២០៥ ជាប់កៅដាយជ្រុលទៅបុករថយន្តCRV ចំពីមុខពេញទំហឹងផ្លោងចូលផ្ទះពលរដ្ឋ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវពី ២០៥ កែងនឹងផ្លូវ៣៨៨ ចំណុចជាប់នឹងកាវដាយ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

បើយោងតាមការបញ្ជាក់ពីនារីជាប្រពន្ធបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបនាង បានឃើញប្ដីរបស់ខ្លួនបើករថយន្តម៉ាកតូយូតាព្រូស ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BS-5932 ជាឡានរបស់នាងបានដឹកនារីម្នាក់ចូលទៅក្នុងផ្ទះសំណាក់មួយកន្លែង ក្បែររង្វង់មូលផ្សារដើមថ្កូវក្នុងខណ្ឌចំការមនភ្លាមនោះដែរ រូបនាងក៏ទប់ចិត្តមិនបានខឹងយ៉ាងខ្លាំងក៏ចូលទៅតាមប្ដីរបស់នាង ពេលនោះដែរបុរសជាប្តីក្រឡេកទៅឃើញប្រពន្ធ ក៏ឲ្យនារីជាស្រីកំណាន់រត់ចូលទៅក្នុងរថយន្ត រួចបិតទ្វារហើយបើកចេញពីផ្ទះសំណាក់គេខ្លួន ក្រោយមកនារីជាប្រពន្ធក៏បានជិះម៉ូតូប្រដេញតាមពីក្រោយ ទាំងដែលរូបនាងមានផ្ទៃពោះជិតគ្រប់ខែ ទៅហើយ ខណៈពេលជិះមកដល់ចំណុចស្តុបបូកគោផ្លូវម៉ៅសេទុង រូបនាងក៏ស្រែកឲ្យបុរសម្នាក់ជួយជិះប្រដេញតាមពីក្រោយ រហូតតែទោះជានាងខំប្រឹងជិះប្រដេញពីក្រោយ យ៉ាងណាក៏បុរសជាប្តីមិនបង្អង់ល្បឿនឈប់នោះដែរ នៅតែបន្តបើករត់រហូតមកដល់ផ្លូវ៣៨៨ បើកក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តម៉ាក CRVពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ2D-6228 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០៥ ក្នុងទិសដៅពីលិចមកកើត ចំពីមុខចំហៀងខាងស្តាំពេញទំហឹងវិលមួយជុំ ធ្វើឲ្យរថយន្តទាំង២គ្រឿងផ្លោងបុកចូលផ្ទះពលរដ្ឋ ទាំងសងខាងនិងបាក់បង្គោលសញ្ញាប្រាប់ផ្លូវមួយដើមទៀត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរ នារីជាស្រីកំណាន់របស់បុរសជាប្តី បានបើកទ្វារគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីរកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករងចាំការដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×