Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមកើត ឆែ ស្នើ និងលើកទឹកចិត្តឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ត្រី ក្នុងការបំពេញតួនាទី-ភារកិច្ច នៅក្នុងអង្គភាពរបស់ខ្លួន

ភ្នំពេញ ៖ ឯកឧត្តមកើត ឆែ បានមានប្រសាសន៍ស្នើ និងលើកទឹកចិត្តដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ត្រី ដើម្បីលើកកម្ពស់ និងអភិវឌ្ឍបរិយាប័ន្ននៅក្នុងស្ថាប័ន ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ស្ត្រី តាមរយៈការជួយបង្កើនសមត្ថភាពរបស់ស្ត្រី ក្នុងការបំពេញតួនាទី-ភារកិច្ច នៅក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាអធិបតីក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំ» ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកើត ឆែ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលបានសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងការសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើ «ការពង្រឹងសមត្ថភាពស្ត្រី» និង «ភាពជាអ្នកដឹកនាំ»​ ដែលជាប្រធានបទដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍបរិយាប័ន្ននៅក្នុងស្ថាប័ន ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ស្ត្រី តាមរយៈការជួយបង្កើនសមត្ថភាពរបស់ស្ត្រី ក្នុងការបំពេញតួនាទី-ភារកិច្ចនៅក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តមកើត ឆែ បានមានប្រសាសន៍ស្នើ និងលើកទឹកចិត្តដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ឱ្យបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពស្ត្រី និងត្រូវអញ្ជើញសិក្ខាកាមជាបុរសចូលរួមផងដែរ ដើម្បីស្វែងយល់ និងចូលរួមចំណែកក្នុងការងារបង្កើនសមត្ថភាពរបស់ស្ត្រីនៅក្នុងអង្គភាពរៀងៗខ្លួន ហើយចំពោះការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទដទៃទៀត ស្នើបង្កើនបរិមាណស្ត្រី ដែលជាសិក្ខាកាម ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ និងខិតខំត្រងត្រាប់ទទួលយកចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិន ហើយត្រូវចោទជាសំណួរពាក់ព័ន្ធនានា ដើម្បីស្នើសុំការពន្យល់ និងបកស្រាយបន្ថែម៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×