នៅថ្ងៃទី២៧កក្កដាកន្លងមក ក្រសួងការបរទេសរុស្ស៊ីអំពាវនាវឱ្យអាមេរិកផ្អាករាល់ការពង្រឹងប្រព័ន្ធការពារកាំជ្រួចក្នុលំអវកាស ព្រោះថាទង្វើនេះនឹងបំផ្លាញស្ថិរភាពពិភពលោក។
មុននោះ នៅថ្ងៃទី២៦ខែកក្កដា រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ការពារជាតិ ដោយប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៩ ដោយកំណត់ថា វាគឺជាការអភិវឌ្ឍនិងដាក់ពង្រាយប្រព័ន្ធSENSOR ចីរភាពក្នុងអវកាសសំដៅធានាប្រសិទ្ធភាពនៃប្រព័ន្ធ ការពារកាំជ្រួចរបស់អាមេរិក។
រុស្ស៊ីលើកឡើងថា គួរអាទិភាពស្រាវជ្រាវអវកាសដើម្បីគោលបំណងសន្ដិភាព ហើយក៏សង្ឃឹមថាក្រុងWashingtonនឹងមិនធ្វើអ្វីដែលជះឥទ្ធិពលអសកម្មទៅលើស្ថានការណ៍សន្ដិសុខអន្ដរជាតិ៕
សូយន