Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញទំនិញកសិផលរបស់កម្ពុជា ក្នុងរយៈពេល១​១​ខែ​ ​ឆ្នាំ​២​០​២​៣នេះ មានការធ្លាក់ចុះ ខណៈ​មន្រ្តីមាន​សុទិដ្ឋិនិយម​ថា​ ​កំណើន​នេះ ​នឹង​ងើបឡើង​វិញ​នា​ពេល​ឆាប់ៗ

ភ្នំពេញ៖ របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​កាល​ថា​ ​ការ​នាំចេញ​កសិផលរបស់កម្ពុជា​បាន​ចំនួន​ ​៧​,​៣​១​ ​លាន​តោន ​ទៅកាន់​ទីផ្សារក្រៅប្រទេស​ ​និង​តំបន់​ចំនួន​ ​៧​៥​ ​ក្នុង​អំឡុង​ពេល​ខែ​មករា ​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ ​​ធ្លាក់ចុះ​ ​៤​,​៦​ភាគរយ​ ​បើធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

របាយការណ៍​ បាន​ឱ្យ​ដឹងទៀត​ថា ប្រទេស​កម្ពុជា ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៣​,​៩​ ​ប៊ី​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ក្នុងរយៈពេល​ ​១​១​ខែ​ ​ឆ្នាំ​២​០​២​៣នេះ​។​

​បើតាមការឲ្យដឹងពីលោក​ ងិ​ន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​មានប្រសាសន៍ថា​ “​បើ​ទោះបីជា​ការនាំចេញ​ទំនិញ​ធ្លាក់ចុះ​បន្តិច​ ​ក្នុងរយៈពេល​ ​១​១​ខែ​ ​ដើម​ឆ្នាំនេះ​ក្តី​ ​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​កំណើន​នេះ ​នឹង​ងើបឡើង​វិញ​នា​ពេល​ឆាប់ៗ​ ​ដោយសារ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា​ ​ឃើញថា​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​

លោក​បាន​បន្ថែម​ថា​ កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​១​,​០​៣​ ​លាន​តោន​ក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ​ ​កើន​ឡើង​ជិត​ ​៥​០​ភាគរយ​ ​ពី​ ​០​,​៦​៩​ ​លាន​តោន​ ​ក្នុង​ខែ​ដូចគ្នា​កាលពីឆ្នាំទៅ។​

គួរបញ្ជាក់ថា មុខ​ទំនិញ​កសិកម្ម​សំខាន់​ៗ ដែលកម្ពុជា​នាំចេញ​ រួម​មាន៖​ ​អង្ករ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ស្វាយ​ ​ចេក​ស្រស់​ ​ម្រេច​ ​គ្រាប់ស្វាយ​ចន្ទី​ ​មៀន​ ​ពោត​ និង​ប្រេងដូង​ ​ជាដើម​។​ ហើយដោយឡែក ប្រទេស​ចិន​ ​វៀតណាម​ ​និង​ថៃ​ ​គឺជា​អ្នកនាំ​ចូល​ចម្បង​នៃ​ទំនិញ​កសិកម្ម​របស់ប្រទេស​កម្ពុជា​៕

×