Rainniedara ដែលធ្លាប់តែជាក្មេង Review ម្ហូប និង ធ្វើVlog នៅតាមបណ្តាញសង្គមបានធ្វើអោយមហាជនកម្ពុជា បានស្គាល់នឹងចាប់អារម្មណ៍ម្តងហើយនៅពេលដែលContent Creator រូបនេះបានបង្ហាញវត្តមាននៅក្នុងរឿងBL «វាយោសមុទ្រ»។
តាមរយ:ការតាមដានច្រើន និង ការគាំទ្រច្រើននៅលើបណ្តាញសង្គម Rainniedara បានធ្វើអោយឆាកអន្តរជាតិ ចាប់អារម្មណ៍ពីសក្តានុពលរបស់គាត់ ហើយកន្លងមកក៏មានផលិតផល និង ប្រែនអន្តរជាតិតែងតែយករូបគាត់ផ្សព្ធ ផ្សាយលើផលិតផលរបស់គេផងដែរ។

ជាមោទនភាពថ្មីៗនេះRainniedara បានលេចវត្តមានជាមួយនឹងកម្មវិធីអន្តរជាតិមួយនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះថា an iconic night with PEDRO។ ការបង្ហាញវត្តមានលើឆាកអន្តរជាតិនេះ ក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា ចូលរួមជាមួយនឹងតារាល្បីៗមកពីប្រទេសដទៃនៅលើពិភពលោក។ អ្វីដែលចាប់អារម្មណ៍ ការងារលើឆាកអន្តរជាតិនេះក៏មានការចូលរួមពីសំណាក់ Miss Grand International 2021 Nguyễn Thúc Thùy Tiên ផងដែរ។

Rainniedara បានលើកឡើងថា នេះជាលើកទីមួយ ហើយក៏ជាក្តីស្រមៃដែលចង់ធ្វើការងារលើឆាកអន្តរជាតិ និង តំណាងអោយប្រទេសកម្ពុជា។ រយ:ពេល៤ឆ្នាំលើវិស័យមួយនេះ លោកបានខំប្រឹងយ៉ាងខ្លាំងរហូតដល់មានការទទួល ស្គាល់ពីមហាជន ទាំងក្នុងស្រុក និង ក្រៅស្រុក។ លោកបានបន្ថែមថា « ខ្ញុំចង់ប្រាប់មួយថា DREAM គ្រាន់តែជាអ្វីដែលអ្នកទាំងអស់គ្នាចង់បាន។ប៉ុន្តែកុំភ្លេចធ្វើវាឲ្យកើតឡើង។ឥឡូវនេះដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខ។ ចាប់ក្តីស្រមៃរបស់អ្នកបើអ្នកកំពុងតែមានឱកាស»។

សូមបញ្ចាក់ថា ការចូលរួមកម្មវិធីលើឆាកអន្តរជាតិនេះក្រៅពីវត្តមានរបស់ Rainniedara ក៏មានវត្តមានសិល្បករកម្ពុជា ដែលកំពុងតែចាប់អារម្មណ៍ពីមហាជនកម្ពុជាផងដែរ ដូចជា៖ ក្សត្រា យូប៊ីន ដាវដាវ មាលា ធីរីកា ចេនី ផងដែរ។ ចង់ដឹងថាមានសកម្មភាពទាក់ទាញយ៉ាងណា? តស់! ទស្សនាវីដេអូ….





































