ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។ សម្តេចបានណែនាំឲ្យបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។

ថ្ងៃទី៩ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ជាទិវាប្រឆាំងអំពើពុករលួយ ។ ស្ថាប័ន អ.ស.ប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយមានឈ្មោះថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់ UNCAC (The United Nations Convention Against Corruption) ដែលបានបង្កើតឡើងនា មហាសន្និបាត អ.ស.ប នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ និងចូលជាធរមាននៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥ ។ មកដល់ខែតុលា ឆ្នាំ ២០២៣នេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប អ៊ុនកាក់ មានរដ្ឋជាសមាជិកចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០០៧ មកម៉្លេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញា អ.ស.ប ស្តីពីការប្រឆាំងអំពើពុករលួយ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរចំពោះទិវាប្រឆាំង អំពើពុករលួយ ៩ ធ្នូ ដែលជាទិវាអន្តរជាតិ និងជាទិវាមួយរបស់ជាតិយើង ហើយសូមចូលរួមជាមួយគ្រប់ ស្ថាប័នជាតិ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប្រែ ក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិ កម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ ជាទិវាប្រឆាំងអំពើពុករលួយ ។ ស្ថាប័ន អ.ស.ប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយមានឈ្មោះថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់ UNCAC (The United Nations Convention Against Corruption) ដែលបានបង្កើតឡើងនា មហាសន្និបាត អ.ស.ប នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ និងចូលជាធរមាននៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥ ។ មកដល់ខែតុលា ឆ្នាំ ២០២៣ នេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប អ៊ុនកាក់ មានរដ្ឋជាសមាជិកចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០០៧ មកម្ល៉េះ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា អ.ស.ប ស្ដីពីការប្រឆាំងអំពើពុក រលួយ ទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះទិវាប្រឆាំង អំពើពុករលួយ ៩ ធ្នូ ដែលជាទិវាអន្តរជាតិ និងជាទិវាមួយរបស់ជាតិយើង ហើយសូមចូលរួមជាមួយគ្រប់ ស្ថាប័នជាតិ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប ក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិ កម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល ។
ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រះរាជាណាចក្រកម្ពុជា មិនមែនជារដ្ឋតែឯង ដើម្បីបំពេញ នូវបេសកកម្មនេះឡើយ ។ អ៊ុនកាក់តែងតែបញ្ជូននូវអ្នកជំនាញមកកម្ពុជា ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ អំពីក្របខ័ណ្ឌច្បាប់ ការចាត់តាំងអនុវត្តច្បាប់ និងការអនុវត្តនូវកាតព្វកិច្ច ដែល អ៊ុនកាក់ បានដាក់ចេញ ។ ជាមួយគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជូនថ្នាក់ដឹកនាំរបស់ ខ្លួនជាអ្នកជំនាញ ក្រោមឆ័ត្រអ៊ុនកាក់ ទៅត្រួតពិនិត្យការងារប្រឆាំងអំពើពុករលួយនៅប្រទេសនានា មានទាំងប្រទេសនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី មជ្ឈិមបូព៌ា… ។
សម្រាប់ក្នុងប្រទេសវិញ ក៏មិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯង ដែលបំពេញនូវ បេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយនោះដែរ ។ រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិ កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការ ១)ការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ២)ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាច ពុករលួយ ៣)ការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ ។ រាជរដ្ឋាភិបាល សម្ដេចតេជោ អាណត្តិទី ៤ នាឆ្នាំ ២០១០ បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រដែលនោះគឺជាការអនុម័តបាននូវច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងការបង្កើតនូវស្ថាប័នប្រឆាំងអំពើពុករលួយ ដែលមានអង្គចំនួន ២ គឺ ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ។ រាជរដ្ឋាភិបាល សម្តេចតេជោ បានអនុវត្តជា បន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំកម្ពុជា ក្លាយជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយសង្គតិភាព ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ បាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយ យល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់ ៥ ពាក្យរបស់ សម្តេចតេជោ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់» បានបញ្ជ្រាបចូលយ៉ាងឆាប់រហ័សដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់ ។ មកដល់អាណត្តិថ្មី អាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដែលមានទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណាខ្ញុំជាប្រមុខ ក៏នៅ តែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យនេះ ហើយប្រាកដ ណាស់ បើយើង ឆ្លុះកញ្ចក់ -ងូត ទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាព ស្អាត ស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ ព្រះរាជាណាចក្រកម្ពុជា។ ឱ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ យើងរារាំងភ្លាម ។
តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧ នេះ ទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ សូមបន្តវរភាពគំរូ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោត លើការ លើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលសូមផ្ដោត អាទិភាព លើការងារទាំង ៥ ដូចខាងក្រោម ៖
ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ ។
ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ ។
ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ។
ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។
ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និង លើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ ។
រាជរដ្ឋាភិបាលក៏សូមកោតសរសើរដល់រាល់ការប្រឹងប្រែងរែកពុនភារកិច្ចជាតិ – អន្តរជាតិ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញកន្លងមក ដោយនាំមកនូវទំនុកចិត្ត ការគាំទ្រ និងការចូលរួមដ៏កុះករពីសំណាក់ ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមហាជនទូទៅ យ៉ាងរឹងមាំ ។
ក្រោមពាក្យស្លោក«បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


