Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រញ្ជួយ​ដី​បណ្ដាលឱ្យ​មនុស្ស​១០​នាក់​ស្លាប់​និង​ផ្ទះសម្បែង​ជាច្រើន​បាក់​រលំ នៅ​ឥណ្ឌូណេស៊ី​

​ករណី​រញ្ជួយ​ដី​កម្រិត 6,4 Richter បានកើត​ឡើង​នៅ​កោះ Lombok ដែលជា​តំបន់​ទេសចរណ៍​ល្បីល្បាញ ចម្ងាយ​ពី​កោះ​បាលី​ប្រមាណ​៤០​គីឡូម៉ែត្រ​នៅវេលា​ម៉ោង​៧​ព្រឹក​(​ម៉ោង​តំបន់​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​ម្សិលមិញ​នេះ​។​

ផ្ទះ​ជាច្រើន​ត្រូវ​បាក់រ​លំដោយ​រញ្ជួយ​ដី​

​សមត្ថកិច្ច​ឥណ្ឌូណេស៊ី​ឱ្យដឹងថា មានផ្ទះ​ជាច្រើន​រង​ការខូចខាត​និង​មនុស្ស​យ៉ាងតិចណាស់​១០​នាក់​ស្លាប់ ហើយ​រាប់សិប​នាក់​ទៀត​រងរបួស​។​


​តាម​ស្ថាប័ន​កាត់បន្ថយ​គ្រោះមហន្ដរាយ​ប្រទេស​នេះ ឱ្យដឹងថា ក្រៅពី​អគារ​ច្រើន​ជាន់​ជាច្រើន​រង​ការខូចខាត វា​ក៏​នាំមក​នូវ​ភាព​អន្ដរាយ​ដល់ Mount Rinjani។

 

​ស្ថាប័ន​ដដែល​លើកឡើងថា​៖ តួលេខ​ទាំងនេះ​អាច​បន្ដ​កើនឡើង ព្រោះ​យើងខ្ញុំ​ពុំទាន់​ប្រមូល​អស់​ទិន្នន័យ​។​ពេលនេះ​យើងខ្ញុំ​កំពុង​ប្រមូលផ្ដុំ​ដល់​ការជម្លៀស​និង​សង្គ្រោះ​។​

​គួររម្លឹកថា មុន​នោះ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៦Richter នៅឯ​តំបន់​សមុទ្រ​ភាគ​ឦសាន​កោះ​ស៊ូ​ម៉ា​ត្រា នា​ឆ្នាំ​២០១៦ បានសម្លាប់ មនុស្ស​រាប់សិប​នាក់ ហើយ​មនុស្ស​៤០០០០​នាក់​ត្រូវ​ជម្លៀសចេញ​៕

សូយន

×