Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រណ្តៅ​មច្ចុរាជ​ជម្រៅ​ស្មើ​ផ្ទះ ១៦​ជាន់ ធ្វើឲ្យ​ពលរដ្ឋ​រុស្ស៊ី​… ញាក់សាច់​! (​មាន​វីដេអូ​)

​តាម Daily Mail រណ្តៅ​មច្ចុរាជ​ដ៏​ធំ​សម្បើម​មាន​វត្តមាន​ពី​ពេលណា​មក​ពុំមាន​អ្នកណា​ដឹង ស្ថិតនៅ​ជិត​ភូមិ Neledino តំបន់ Nizhny Novogorod ។ ថ្វី​ត្បិត​ពុំមាន​អ្នកណា​រងរបួស តែ​ពលរដ្ឋ​ក្នុងភូមិ​ពិតជា​តក់ស្លុត ពេល​គិត​ថា ប្រសិនបើ​វា “​លេប​ត្របាក់​” ផ្ទះ​ពួកគេ​ទាំង​យប់​នោះ ។​

​រណ្តៅ​មច្ចុរាជ​បង្ហាញ​វត្តមាន​នៅ​ជិត​ភូមិ​មួយ​របស់​រុស្ស៊ី ។​

​អ្នកជំនាញការ​និយាយ​ថា នេះ​ជា​បាតុភូតធម្មជាតិ ព្រោះ​តំបន់​នេះ​គ្រឹះ​ខាងក្រោម​ជា​ថ្ម ចម្រុះ​ដូចជា ថ្ម​កំបោរ ម្នាង​សិលា​…​។

​ប្រជាពលរដ្ឋ​តំបន់​នេះ​បាន​ដឹង​ពេល​ពួកគេ​ទៅរក​ផ្សិត ដែល​ជា​ទម្លាប់​ប្រពៃណី ប្រព្រឹត្ត​ទៅ​រៀងរាល់ឆ្នាំ នៅវេលា​មួយ​ជា​កំណត់ ។​

​យ៉ាងណា​គេ​នៅ​ពុំទាន់​មានគំនិត​រើ​លំនៅ​ទៅ​រស់នៅ​កន្លែង​ផ្សេង ទោះបីជា​គេ​បារម្ភ​ហើយ​គិតថា វា​កើត​មាន​នៅ​ទីនេះ​ពុំ​អាច​មើល​រំលង​ថា វា​ពុំ​អាច​កើត​មាន​រណ្តៅ​មច្ចុរាជ​ថ្មី​ឡើយ ។ ហើយ​សុខចិត្ត​ទ្រាំ​រង់ចាំ​យោបល់​របស់​ក្រសួង​គ្រា​មាន​អាសន្ន​រុស្ស៊ី​អង្កេត និង​មាន​យោបល់ ព្រោះ​បច្ចុប្បន្ន​គេ​បាន​ហ៊ុំ​ព័ទ្ធ​ទីនោះ​ហើយ ៕ ចន្ទ្រា​

×