Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាក់​រថក្រោះ​ចូល​សមុទ្រ​ដើម្បី​ការពារ​បរិស្ថាន​

​អង្គការ​អភិរក្ស​បរិស្ថាន​នៅ​លី​បង់ ចង់​បង្កើត​បរិស្ថាន​សម្រាប់​ស​ត្វ​សមុទ្រ​រស់នៅ ហើយក៏​ជា​ឋានសួគ៌​នៃ​សេវាកម្ម​មុជទឹក​ក្នុង​សមុទ្រ​។​

រថក្រោះ​ចាស់ៗ​ត្រូវបាន​ទម្លាក់​ចុះ​សមុទ្រ ដើម្បី​កសាង​បរិស្ថាន​សមុទ្រ​រស់នៅ​

​តាម BBC នៅ​ថ្ងៃទី​២៩​កក្កដា អង្គការ​ការពារ​បរិ​ស្ថាន​FCS​នៅ​លី​បង់​ទើប​ទម្លាក់​រថក្រោះ​និង​រថពាសដែក​ចាស់ៗ​១០​គ្រឿង​ចុះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បំណង​កសាង​បរិស្ថាន​រស់នៅ​ដល់​សត្វ​សមុទ្រ​។

FCS ឱ្យដឹងថា គោល​គំនិត​នេះ​គឺ​សំដៅ​កសាង​«​ឧទ្យាន​ជាតិ​ក្រោម​ទឹក​»​ហើយក៏​ទទួលបាន​ការផ្ដល់​រថ​ក្រោះ​ចាស់ៗ​ពី​សំណាក់​កងទ័ព​លី​បង់​។​តំណាង​អង្គការ FCS លោក​Kamel Kozbar និយាយថា​៖ មិនយូរប៉ុន្មាន​សារាយសមុទ្រ​នឹង​គ្របដណ្ដប់​រថក្រោះ​ទាំងនោះ​។​វា​នឹង​ក្លាយជា​ឋានសួគ៌​សម្រាប់​សត្វ​សមុទ្រ​គ្រប់​ប្រភេទ​ហើយ​វា​ក៏​ជាទី​ពេញនិយម​សម្រាប់​អ្នក​មុជទឹក​ក្រោម​បាតសមុទ្រ​។​

​តាម​លោក​Kozbar រថក្រោះ​ទាំងនោះ​ត្រូវបាន​ទម្លាក់​ចុះ​បាតសមុទ្រ ដោយ​ចុង​កាំភ្លើង​ធំ​បែរ​ទៅរក​អ៊ីស្រាអែល ក្នុង​បំណង​បង្ហាញ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

​ខាងក្រោម​ជា​រូបភាព​ដែល​រថក្រោះ​ត្រូវបាន​ទម្លាក់​ចុះ​សមុទ្រ​៕

សូយន

×