ប៉ូលីសអ៊ីស្រាអែលបានចាប់ខ្លួនវិចិត្រករជនជាតិឥណ្ឌាម្នាក់ ដែលបានគូររូប Ahed Tamimi នៅលើផ្ទាំងគំនូរជញ្ជាំងដ៏ធំមួយខណ្ឌចែករដ្ឋ West Bankd ដោយធ្វើឡើងស្របជាមួយនឹងការដោះលែងវីរនារីវ័យជំទង់ប៉ាឡេស្ទីនម្នាក់នេះពីពន្ធនាគារផងដែរ ។
Agostino Chirwin ដ៏ក៏ត្រូវបានស្គាល់ថា ‘Jorit Agoch’ បានសរសេរនៅលើគណនី Instagram របស់គាត់កាលពីថ្ងៃសៅរ៍ថា៖ «យើងកំពុងស្ថិតនៅក្នុងគុករបស់កងទ័ពអ៊ីស្រាអែល ។ ប្រសិនមានអ្នកណាអាចជួយយើងបាន សូមជួយផង» ។ គាត់ត្រូវបានឃុំខ្លួនជាមួយវិចិត្រករជនជាតិអ៊ីតាលីម្នាក់ និងជនជាតិប៉ាឡេស្ទីនម្នាក់ ដែលអត្តសញ្ញាណរបស់ពួកគាត់ពុំត្រូវបានបញ្ចេញទេ, នេះបើយោងតាម Reuters ។
កាលពីដើមសប្តាហ៍មុននេះ Chirwin បានគូររូបគំនូររបស់ Tamimi អាយុ ១៧ ឆ្នាំ នៅលើជញ្ជាំងដែលខណ្ឌចែករដ្ឋ West Bank ហើយត្រូវបានចាត់ទុកថាជារបាំងដាច់ដោយឡែកពីសំណាក់ជនជាតិប៉ាឡេស្ទីន ។ វិចិត្រករជាធម្មតា លាក់បាំងអត្តសញ្ញាណរបស់គាត់ ជាមួយនឹងជំនួសក្រណាត់ខ្មៅ រុំព័ទ្ធក្បាលរបស់គាត់ ប៉ុន្តែ បានបង្ហោះផ្ទាំងគំនូររបស់គាត់នៅលើគណនី Instagram ។
ប៉ូលីសព្រំដែននិយាយថា ការគូររូបគំនូរនៅលើជញ្ជាំង គឺជាសកម្មភាពខុសច្បាប់ និងបានបញ្ជាក់ពីការចាប់ខ្លួននេះ ទៅកាន់កាសែត The Times របស់អ៊ីស្រាអែល ។ អ្នកនាំពាក្យរបស់ពួកគេនិយាយថា ជនសង្ស័យទាំងនោះបានព្យាយាមរត់គេចខ្លួនតាមរយៈរថយន្តរបស់ពួកគេ ។
ផ្ទាំងគំនូរត្រូវបានបង្កើតឡើងនៅក្នុងអំឡុងពេលនៃការដោះលែង Tamimi កាលពីថ្ងៃអាទិត្យ ។ នាងត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំមុន ពីបទទះកំភ្លៀងទាហានអ៊ីស្រាអែល នៅក្នុងភូមិ Nebi Saleh រដ្ឋ West Bank ។
ខ្សែវីដេអូឃ្លីបនៃការប្រឈមមុខគ្នាមួយបានរីករាល ហើយការចាប់ឃុំខ្លួនរបស់ក្មេងស្រីជំទង់ក៏ត្រូវបានធ្វើឡើង ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ ដោយមនុស្សជាច្រើនបានចាត់ទុកនាងថាជាក្មេងផុសម្នាក់ សម្រាប់ក្រុមអ្នកតស៊ូរបស់ប៉ាឡេស្ទីន ប្រឆាំងនឹងកាន់កាប់របស់អ៊ីស្រាអែល ។ នាងត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៨ ខែ ។
ចាប់តាំងពីមានការចាប់ខ្លួន Tamimi មក នោះសមាជិកគ្រួសាររបស់នាងជាច្រើន ក្នុងនោះរួមមានបងប្អូនជីដូនមួយទើបត្រូវបានបាញ់ប្រហារថ្មីៗ, ម្តាយរបស់នាង និងឪពុករបស់នាង ក៏ត្រូវបានចាប់ខ្លួន ។ ប៉ុន្តែ ម្តាយរបស់នាងក៏ត្រូវបានគេរំពឹងថា ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យផងដែរ ៕ ឧត្តម (pattayaone.news)