នាវាប្រយុទ្ធខ្នាតតូចមួយគ្រឿង ប្រភេទ Serna ផលិតតាមគ្រោងការ 11770 របស់កងទ័ពរុស្ស៊ី ដែលដឹកកាំភ្លើងធំស្វ័យប្រវត្តិមួយគ្រឿង និងពលទាហានជើងទឹកច្រើននាក់ បានជួបព្រឹត្តិការណ៍ស្មានមិនដល់មួយ ខណៈវាបានប៉ះទង្គិចជាមួយបង្កាន់ដៃស្ពាន Blagoveshchensky នាពេលកំពុងធ្វើព្យុះហយាត្រាទ័ពជើងទឹកលើទន្លេ Neva ទីក្រុង St.Peterburg នៅថ្ងៃទី ២៩ ខែកក្កដា -នេះបើតាមព័ត៌មានពី Defense Blog ។
ប្រការដែលសំខាន់នោះគឺព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានាធិបតីរុស្ស៊ី Vladimir ។ សំណាងល្អពុំមានការខូចខាតធ្ងន់ធ្ងរ និងអ្នកស្លាប់ និងរបួសទេ ៕ ចន្ទ្រា