គណៈកម្មការត្រួតវិន័យមជ្ឈិមបក្សចិន(CCDI) ឱ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០១៨នេះមានមន្ដ្រី 36.618នាក់ក្នុងនោះមានមន្ដ្រីជាន់ខ្ពស់ថ្នាក់ក្រសួងម្នាក់បានរងការពិន័យដោយសារបំពាននឹងបទកំណត់ ព្រមទាំងលក្ខន្ដិកៈបក្ស។
ក្នុងរបាយការណ៍ប្រកាសផ្សាយជាសាធារណៈមួយនៅថ្ងៃទី៣០ ខែកក្កដា CCDI លើកឡើងច្បាស់ថា មន្ដ្រីទាំងនោះបានពាក់ព័ន្ធនឹងករណីចំនួន 25.677ករណី ក្នុងនោះទោសកំហុសស្រាលជាទូទៅគឺការផ្ដល់ប្រាក់រង្វាន់និងប្រាក់ឧបត្ថម្ភខុសច្បាប់ បន្ទាប់មកគឺការផ្ដល់និងទទួលកាដូ ព្រមទាំងការប្រើប្រាស់យានយន្ដរបស់រដ្ឋខុសពីគោលការណ៍។
តាម CCDI ដោយឡែកក្នុងខែមិថុនាឆ្នាំ២០១៨ មានកម្មាភិបាលចំនួន9.519នាក់ពាក់ព័ន្ធដល់ករណីចំនួន6.692 ហើយបានទទួលការពិន័យ។
តាំងពីចុងឆ្នាំ២០១២មកម្ល៉េះ បក្សកុម្មុយនិស្ដចិនបានដាក់ឱ្យប្រើនូវគោលការណ៍៨ណុច សំដៅកាត់បន្ថយទម្លាប់ធ្វើការងារ សក្ដិសមនឹងស្ដីបន្ទោស ហើយសំណូមពរឱ្យរក្សាចំណងទាក់ទងជិតស្និទ្ធជាមួយពលរដ្ឋ៕
សូយន