តាម Beijing Youth Daily ឧទ្ធម្ភាគចក្រ Bell របស់ក្រុមហ៊ុន Reignwood Star Aviation បម្រើសេវាអាកាសចរណ៍នៅចិន បានបាត់បង់ការត្រួតត្រា បណ្ដលឱ្យប៉ែលប៉ោលនៅលើអាកាសមុនពេលធ្លាក់ចុះចំទីលានចតរថយន្ដ។
ឧទ្ធម្ភាគចក្ររងការខូចខាត ពេលធ្លាក់ចុះទីលានចតរថយន្ដ
សាក្សីម្នាក់ឱ្យដឹងថា ឧទ្ធម្ភាគចក្របានបាត់បង់ការគ្រប់គ្រង ព្រមទាំងបញ្ចេញស្នូរកងរំពង។អ្នកបើកបរយន្ដហោះហាក់ដូចជា បានប្រឹងប្រែងបញ្ជាឱ្យយន្ដហោះគេចផុតពីតំបន់មានប្រជាជនកុះករនៅភូមិNaidong ជិតមហាវិថីJingcheng ភាគឦសានរដ្ឋធានីប៉េកាំង។
មានបុរស៣នាក់និងស្ដ្រីម្នាក់នៅលើយន្ដហោះ។ ក្រោយពេលឧទ្ធម្ភាគចក្រធ្លាក់ចុះ ស្ដ្រីម្នាក់ដែលហាក់ដូចជាអ្នកបើកបរឧទ្ធម្ភាគចក្របានលូនចេញផុតពីឧទ្ធម្ភាគចក្រ។ មនុស្សទាំង៤នាក់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
អាជ្ញាធរកំពុងបើកការស៊ើបអង្កេតនៃការធ្លាក់យន្ដហោះនេះ៕
សូយន