Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ក្លាយជា​ទុក្ខ! កម្មករ​សំណង់៨នាក់ ប្រទះឃើញ «កំណប់មាស» មួយ​ក្រឡ តែ៣ថ្ងៃក្រោយ​ត្រូវ​ប៉ូលិស​ចា,,ប់​ខ្លួន ព្រោះតែ​ហេតុផល​ដ៏​ហួសចិត្ត​មួយ​នេះ

លោក Ashutosh Mahashabde ប្រធានការិយាល័យស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) នៅ Indore បាននិយាយថា កាក់មាសដែលបានរកឃើញនៅក្រោមផ្ទះមួយក្នុងសង្កាត់ Dhar នៃ Madhya Pradesh ហាក់ដូចជាមានអាយុកាលរហូតដល់ ២០០ ឆ្នាំ។

ទាក់ទិននឹងករណីដ៏ភ្ញាក់ផ្អើលនេះ គេបានឲ្យដឹងថា កម្មករសំណង់ចំនួន ៨ នាក់ បានចូលរួមជីកកកាយដីនៅ Madhya Pradesh ដែលមានទំហំ ៧៩២ ម៉ែត្រការ៉េ នៅទីក្រុង Dhar កាលពីថ្ងៃទី១៩ និង ២១ ខែសីហា កន្លងទៅ ដើម្បីសាងសង់ផ្ទះ។ ជាធម្មតា ពួកគេបានប្រើអេស្កាវ៉ាទ័រ ដើម្បីជីកដី ប៉ុន្តែមានរឿងនឹកស្មានមិនដល់ ធ្វើឲ្យការងារត្រូវផ្អាក នោះគឺពួកគេបានប្រទះឃើញប្រអប់ដែកមួយពោរពេញទៅដោយវត្ថុមាស ហើយគ្រប់គ្នាមិនអាចធ្វើអ្វីបាន ក្រៅពីមានការភ្ញាក់ផ្អើល លាយឡំជាមួយការសង្ស័យ។

នៅ​ក្នុង​ប្រអប់​នោះ គេ​បាន​រាប់​កាក់​មាស​សរុប​ចំនួន ៨៤ កាក់ និង​គ្រឿង​អលង្ការ​មាស​សុទ្ធ​មួយ​ចំនួន ហើយ​ពួកគេ​ថែម​ទាំង​ខាំ​វា​ដើម្បី​បញ្ជាក់។ ពួកគេមិនបញ្ឈប់សកម្មភាពទេ ដោយបានបន្តជីកបន្ថែមទៀត ហើយបានរកឃើញដុំមាសធំៗចំនួនពីរ នៅមិនឆ្ងាយពីកន្លែងដើម។

ទោះជាយ៉ាងណា ជំនួសឱ្យការរាយការណ៍ពីឧប្បត្តិហេតុនេះទៅរដ្ឋអំណាចក្នុងតំបន់ ឬប៉ូលីស កម្មករមួយក្រុមនេះបានសម្រេចចិត្តបែងចែកវាស្មើៗគ្នា ហើយយកកំណប់ទ្រព្យដែលមិនស្គាល់ប្រភពដើមទាំងនេះទៅផ្ទះដើម្បីរក្សាទុក។

ពួកគេបាន​គិត​ថា ករណី​នេះ​នឹង​ត្រូវ​លាក់បាំង ប៉ុន្តែ​នៅ​ដើម​សប្តាហ៍​ក្រោយ ប៉ូលិស​បាន​មក​ដល់​ដើម្បី​ស្រាវជ្រាវ និង​ចេញ​ដីកា​ចាប់​ខ្លួន​ក្រុម​កម្មករ​សំណង់ទាំងនោះ។ នោះគឺដោយសារតែកម្មករម្នាក់ក្នុងចំណោម ៨ នាក់ បានលក់កាក់មាសដើម្បីលុបបំណុលរបស់គាត់ចំនួន 56,000 រូពី ហើយបន្ទាប់មក គាត់ថែមទាំងបានប្រារព្ធពិធីជប់លៀងជាមួយក្រុមគ្រួសារអ្នកជិតខាង និងមិត្តភក្តិ ដោយសារតែសំណាងនេះបានធ្លាក់ពីលើមេឃ។ ប៉ុន្តែ ការអួតអាងនេះ ដែលនាំឲ្យមានរឿងអាស្រូវ ទាក់ទាញការចាប់អារម្មណ៍ពីគ្រប់ៗគ្នា និងធ្វើឱ្យប៉ូលីសស៊ើបអង្កេតតែម្តង។

ប៉ូលិស​បាន​និយាយ​ថា ពួកគេ​បាន​រក​ឃើញ​កាក់​មាស​ចំនួន ៨៣ កាក់ និង​មាស ២ ដុំ។ ក្រោយមក វត្ថុទាំងនោះត្រូវបានផ្ទេរទៅការិយាល័យស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI), Indore សម្រាប់ការស៊ើបអង្កេត ដើម្បីរកប្រភពដើមរបស់កំណប់ទ្រព្យកាក់មាសទាំងនោះ។

លោក Ashutosh Mahashabde ប្រធានការិយាល័យ Indore របស់ ASI បាននិយាយថា កាក់មាសនេះត្រូវបានសន្និដ្ឋានថាមានអាយុកាល ២០០ ឆ្នាំ ។ ទោះជាយ៉ាងនេះក្តី លោក Mahashabde បានសង្កត់ធ្ងន់ថា វាគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ពួកគេនៅតែស្នើឱ្យអ្នកជំនាញស្តារ និងអានសិលាចារឹកនៅលើកាក់ ដើម្បីវាយតម្លៃអាយុកាល។

ASI ក៏បានចាប់ផ្តើមជីកកកាយនៅដីខាងលើ ដើម្បីស្វែងរកកំណប់ទ្រព្យផ្សេងទៀតដែលវាអាចរកបាននៅក្នុងដីនោះ។ Tehsildar Vinod Rathod និងអគ្គនាយកបន្ថែមនៃប៉ូលីស Devendra Patidar ត្រូវបានចាត់តាំងឱ្យដឹកនាំការស្វែងរកកាក់ដែលមិនទាន់ត្រូវបានរកឃើញ។

លោក Shivnarayan Rathod ម្ចាស់ផ្ទះទ្រុឌទ្រោមដែលរុះរើដើម្បីសាងសង់ថ្មី បានប្រាប់ប៉ូលីសថា គ្រួសាររបស់គាត់បានរស់នៅក្នុងផ្ទះនេះជាច្រើនឆ្នាំមកហើយៗ គ្រួសាររបស់គាត់មិនមានទ្រព្យសម្បត្តិលាក់កំបាំងទេ។

យោងតាមច្បាប់រតនវត្ថុឆ្នាំ 1878 របស់ឥណ្ឌា អ្នកណាម្នាក់ដែលរកឃើញកំណប់ទ្រព្យមានតម្លៃដ៏អស្ចារ្យ គឺត្រូវតែជូនដំណឹងដល់អាជ្ញាធរក្នុងតំបន់។ អ្នកស្វែងរកក៏ត្រូវប្រគល់វត្ថុនោះទៅមន្ត្រីមូលដ្ឋាន ឬប្តេជ្ញាថានឹងបង្ហាញវាទៅអាជ្ញាធរនៅពេលមានការស្នើសុំ។ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​ទិញ​យក​ទ្រព្យ​សម្បត្តិ​មក​វិញ ​នៅ​ពេល​ទូទាត់​តម្លៃ​របស់វា និង​ជូនបុព្វលាភ (រង្វាន់) ២០% ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×