ស្ត្រីជនជាតិអារ៉ាប់ម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ៦ឆ្នាំ និងវាយចំនួន ១០០០ខ្សែតី ដោយសារតែធ្វើការផ្ញើសារតាមទូរស័ព្ទខណៈពេលកំពុងបើកបររថយន្ត។
ស្ត្រីវ័យ ២៨ឆ្នាំខាងលើ ដែលមានចិត្តមិននឹងនរ បានធ្វើការផ្ញើសារតាមទូរស័ព្ទដៃរបស់នាង នៅពេលកំពុងបើកបរ ហើយបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងសមាជិកគ្រួសាររាជវង្សម្នាក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ។
ចៅក្រម Al-Manar ធ្វើការពន្យល់នៅក្នុងសវនការដូច្នេះថា បើទោះជាគ្មាននរណាម្នាក់រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ ពួកយើងត្រូវបញ្ជូនសារដ៏តឹងរ៉ឹងនេះ ទៅដល់ស្ត្រីអ្នកបើកបរទាំងអស់ នៅក្នុងប្រទេសអារ៉ាប់។
លោកបញ្ជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី ដែលត្រូវយល់ឲ្យច្បាស់ថា នៅពេលពួកគេបើកដោយខួរក្បាលមិននឹងនរ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ទៅដល់អ្នកដទៃព្រមទាំងខ្លួនពួកគេផងដែរ នៅលើដងផ្លូវ៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report