Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីក្រុង​ចិន ហាមឃាត់​ការ​បញ្ចុះសព រួច​ធ្វើការ​វាយ​បំបែក​មឈូស​របស់​ពល​រដ្ឋ បង្ក​ជា​រលក​កំហឹង​

​រដ្ឋអំណាច​ខេត្ត​ជាង​ស៊ូ ចាត់​ទុក​បទ​កំណត់ “​មានតែ​បូជា​” សព​ទើប​អាច​ធានាបាន​ធនធាន​ដី ប៉ុន្តែ​គោលការណ៍​នេះ បាន​រង​ទទួល​នូវ​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​ពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មជ្ឈឹម ។​

​យុទ្ធនាការ​មួយ​នៅ​ខេត្ត​ជាង​ស៊ូ ភាគ​អាគ្នេយ៍​ប្រទេស​ចិន ដែល​ហាមឃាត់​មិន​ឲ្យ​សាច់ញាតិ បញ្ចុះសព​បងប្អូន​ដែល​បាន​អនិច្ចកម្ម និង​បាន​រឹបអូស ឬ​កម្ទេចចោល​មឈូស ញ៉ាំង​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទុះ​កំហឹង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ហៅ​ទង្វើ​នេះ​ថា “​មិន​ធម្មតា និង​ព្រៃផ្សៃ​” ។​

​មឈូស​ជាច្រើន របស់​ពលរដ្ឋ​ត្រូវ​រឹបអូស និង​កម្ទេច​ចោល ។​

​គោលនយោបាយ ដែល​បង្កប់​អត្ថន័យ​អភិរក្ស​ធនធាន​ដី​នេះ ត្រូវបាន​ប្រកាស ៦​ខែ​មុន ហើយ​បាន “​ជ្រុល​ហួសហេតុ​” គ្រា​ដែល​ក្រុម​គ្រួសារ​ក្រីក្រ ត្រូវ​ចំណាយ​ពេលវេលា ច្រើន​ដើម្បី​សន្សំ​លុយ​ទិញ​ទុក​បាន​នោះ បាន​ត្រូវ​គេ​រឹបអូស ឬ​កម្ទេចចោល​តែម្តង ។ ទីក្រុង​ជា​ច្រើន​នៅ​ជាង​ស៊ូ ដាក់​កំហិត​ត្រឹម​ខែកញ្ញា គឺ “​គ្មាន​កប់​ទេ មានតែ​បូជា​” ប៉ុណ្ណោះ ។ រីឯ​ការផលិត​មឈូស​ក៏​ត្រូវ​បញ្ចប់ ។ មានតែ​មូលដ្ឋាន​មួយ​ប៉ុណ្ណោះ ដែល​អនុវត្ត​គោលការណ៍ សង​ប្រាក់ ២៩០ USD សម្រាប់​ការស្ម័គ្រចិត្ត យក​មឈូស​មក​ប្រគល់​ឲ្យ​រដ្ឋអំណាច ។

​តាម SCMP ទោះបី​យូរយារ​មកហើយ ដែល​ចិន​មាន​ប្រពៃណី​ពី​ការ​យក​មឈូស​មក​ទុក​ក្នុងផ្ទះ​សម្រាប់​មនុស្ស​ចាស់ៗ ដើម្បី​មាន​អាយុ​វែង​!​។ ហេតុនេះ ពួកគេ​ភាគច្រើន បាន​ប្រឹង​រឹតត្បិត​ការចាយវាយ​ដើម្បី​ទិញ​មឈូស​ទុក​ឲ្យ​ជីតា ជីដូន ឬ​ឪពុកម្តាយ ឥឡូវ​សុខៗ​ស្រាប់តែ​រឹបអូស​យក ឬ​កម្ទេចចោល​ទៀត ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​មជ្ឈិម បាន​លើកឡើង​ថា ៖ គប្បី​បន្សល់​ណែនាំ រួម​ទាំង​មាន​ការទូទាត់​សង​ពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ ធ្វើឲ្យ​គេ​យល់ គេ​ស្ម័គ្រចិត្ត ពុំគួរ​ប្រើ​អំណាច​ចាប់បង្ខំ​ឲ្យ​ពួកគេ​ផ្ទុះ​កំហឹង​រង​របួស​ផ្លូវចិត្ត​យ៉ាង​នេះ​សោះ ៕ ចន្ទ្រា​

×