មន្ដ្រីកូរ៉េខាងត្បូងអះអាងថា ចិនមានតួនាទីសំខាន់ក្នុងដំណើរការចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពបញ្ចប់សង្គ្រាមកូរ៉េ។
មេដឹកនាំកូរ៉េខាងជើងនិងប្រធានរដ្ឋចិន
Yonhap ដកស្រង់ព័ត៌មានមិនបញ្ចេញឈ្មោះពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងឱ្យរឹងថា ការបញ្ចប់សង្គ្រាមជាផ្លូវការចាំបាច់ត្រូវមាន វត្ដមានរបស់គ្រប់ភាគីដែលចួលរួមក្នុងសង្គ្រាមនោះ។រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិនិត្យលទ្ធភាពចុះហត្ថលេខាលើប្រកាសបញ្ចប់សង្គ្រាមកូរ៉េចតុភាគី ក្នុងនោះរួមមានទាំងចិនផងដែរ។
ក្នុងសន្និសីទអន្តរកូរ៉េកាលពីខែមេសា ក្រុងសេអ៊ូលនិងព្យុងយ៉ាងបានសន្យានឹងសហការគ្នាក្នុងឆ្នាំនេះដើម្បីបញ្ចប់ជា ផ្លូវការនូវសង្គ្រាមកូរ៉េដោយសន្ធិសញ្ញាសន្ដិភាពជំនួសឱ្យសន្ធិសញ្ញាផ្អាកសង្គ្រាម។
តាមសេចក្ដីថ្លែងការណ៍ Panmunjom គោលនេះនឹងត្រូវបានអនុម័តតាមរយៈការចរចារវាងភាគី៣ កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក ឬសន្និសីទចតុភាគីដែលមានបន្ថែមការចូលរួមរបស់ចិន៕
សូយន