កាលពីថ្ងៃទី៣១ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា បណ្ដាទណ្ឌកម្មរបស់ក្រុងWashington សំដៅលើក្រុងមូស្គូនឹងបន្ដរក្សាដដែល ហើយពុំមានការផ្លាស់ប្ដូរក្នុងខណៈពេលបច្ចុប្បន្ននេះ។
នាយករដ្ឋមន្ដ្រីអ៊ីតាលី Giuseppe Conte និងលោកTrump ក្នុងសន្និសីទកាសែតរួម
ថ្លែងក្នុងសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ដ្រីអ៊ីតាលីនៅសេតវិមាន លោកTrump អះអាងថា បណ្ដាទណ្ឌកម្មប្រឆាំងរុស្ស៊ីនឹងត្រូវបានរក្សាទុកដដែល។
រយៈពេលកន្លងទៅថ្មីៗនេះ អាមេរិកបានធ្វើការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ទៅលើរុស្ស៊ី ពិសេសក្នុងរជ្ជកាលលោកTrump បណ្ដាបុគ្គលិកការទូតរុស្ស៊ីត្រូវបានបណ្ដេញចេញ ហើយស្ថានអគ្គកុងស៊ុលរុស្ស៊ីនៅSan Francisco (California) និងSeattle (Washington) បានត្រូវបិទទ្វារ។
ព្រឹទ្ធសភាអាមេរិកមួយក្រុមកំពុងពង្រាងកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុងមូស្គូ ហើយវាបានទទួលការគាំទ្រពីសំណាក់គណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ។
ឆ្លើយតបនឹងកិច្ចសម្ភាសន៍របស់ Fox News សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham ចាត់ទុកថា បណ្ដាវិធានការដាក់ទណ្ឌកម្មកន្លងមកចំពោះរុស្ស៊ីមិនមានប្រសិទ្ធភាព ហើយអំពាវនាវឱ្យដាក់បន្ថែមនូវទណ្ឌកម្មថ្មីចំពោះក្រុងមូស្គូ៕
សូយន