ប្រព័ន្ធផ្សព្វផ្សាយចិនឱ្យដឹងថា លោកតុងហ្ស៊ីជី នាយកវិទ្យាស្ថានបង្ការរោគរាតត្បាតនៃខេត្តសានតុង បានធ្វើអត្ដឃាតដោយ ចាក់ Insulinកម្រិតខ្ពស់។
ពេលនេះលោកកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសានតុង ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
លោកតុងហ្ស៊ីជី គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៥រូបនៃក្រុមប្រឹក្សាត្រួតពិនិត្យគុណភាពសម្រេចឱ្យក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង DPT ដែលបង្កឱ្យមានរឿងអាស្រូវ។សាធារណមតិលើកឡើងថា លោកតុងហ្ស៊ីជី ធ្វើអត្ដឃាតព្រោះខ្លាចរងទទួលទោស។
ប្រធានវិទ្យាស្ថានបង្ការរោគរាតត្បាតនៅខេត្តសានតុង ដែលបានធ្វើអត្តឃាត
គូររម្លឹកថា ខេត្តសានតុងគឺជាខេត្តតែមួយគត់ដែលបានទិញវ៉ាក់សាំងអន់គុណភាព ២៥០០០០dose ។ ហើយបច្ចុប្បន្នត្រូវបាន នាយកដ្ឋានតាមដានឃ្លាំមើលស្បៀងអាហារនិងឱសថធ្វើការរឹបអូសនិងប្រមូលទុកវ៉ាក់សាំងអន់គុណភាពទាំងនោះ។
ទន្ទឹមនោះ លទ្ធផលនៃការត្រួតពិនិត្យបង្ហាញថា វ៉ាក់សាំងអន់គុណភាពទាំងនេះត្រូវបានប្រើប្រាស់អស់247.359dose ដើម្បីចាក់ឱ្យកុមារ 215.184 បាត់ទៅហើយ៕