Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបម្រើ​ការ​លើ​យន្តហោះ Japan Airlines បាន​ស្នើសុំ «មនុស្ស១០នាក់​ឱ្យ​បង្កើត​ជា​រង្វង់» ភ្លាម​ៗ បន្ទាប់ពី​ការ​ជម្លៀ​ស គោលបំណង​នៅ​ពីក្រោ​យ ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​កោតសរសើរ

គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើងនៅអាកាសយានដ្ឋាន Haneda របស់ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យន្តហោះរបស់ Japan Airlines ដែលផ្ទុកមនុស្សចំនួន ៣៧៩ នាក់។ ទោះជាយ៉ាងណា ភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជម្លៀសអ្នកដំណើរក្នុងរយៈពេលត្រឹមតែ ១៨ នាទី បន្ទាប់ពីការបុកគ្នា ត្រូវបានចាត់ទុកថាជាស្នាដៃដ៏គួរឱ្យកត់សម្គាល់មួយ។

តែទន្ទឹមនឹងគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើង ថ្មីៗនេះ អ្នកដំណើរវ័យចំណាស់ម្នាក់ឈ្មោះ Yomiuri Shimbun (អាយុ ៦៣ ឆ្នាំ) ដែលជិះលើយន្តហោះ JAL516 បានចែករំលែកអំពីបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ដែលបង្ហាញពីព័ត៌មានលម្អិតគួរឱ្យកត់សម្គាល់ជាច្រើន។ លោក Yomiuri Shimbun បាននិយាយថា គាត់អង្គុយនៅជួរទី៨ (ជាប់នឹងបង្អួច)។ នៅពេលដែលយន្តហោះហៀបនឹងចុះចតពីផ្លូវរត់ នៅម៉ោងប្រហែល ៥ និង៤៧ នាទីល្ងាច (តាម​ម៉ោង​ក្នុងស្រុក) ស្រាប់តែ​គាត់​បានឮ​សំឡេង​ខ្លាំង ហើយ​មាន​អារម្មណ៍​ភ័យញ័រ​ខ្លាំងតែម្តង។

អ្នកដំណើររូបនេះបាននិយាយថា បន្ទាប់ពីបុកគ្នា មនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់អ្នកបម្រើលើយន្តហោះ ហើយបានរត់ចាកចេញដោយសុវត្ថិភាព តាមរយៈជណ្តើរស្លាយសង្គ្រោះបន្ទាន់។ បន្ទាប់ពីរត់ចាកចេញ អ្នកដំណើរត្រូវបានស្នើសុំភ្លាមៗ ដើម្បីបង្កើតជាក្រុម១០នាក់ កាន់ដៃគ្នាបង្កើតជារង្វង់ធំ។ គេដឹងថា ការស្នើសុំបែបនេះរបស់អ្នកបម្រើលើយន្តហោះ ត្រូវបានធ្វើឡើងដើម្បីឲ្យពួកគេអាចគ្រប់គ្រងចំនួនអ្នកដំណើរដែលត្រូវបានជម្លៀសចេញបានយ៉ាងឆាប់រហ័ស ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល ឬជាប់នៅខាងក្នុងឡើយ។

លុះ​ពិនិត្យ​លក្ខខណ្ឌ​សុវត្ថិភាព​ភ្លាម វេលា​ម៉ោង​៧​យប់ នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​អាកាសយានដ្ឋាន។ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បន្ទាប់មកបានស្នើឱ្យអ្នកដំណើរបំពេញឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់ពួកគេម្តងមួយៗ នៅឯកន្លែងទទួលភ្ញៀវ ហើយក្នុងពេលជាមួយគ្នានោះ អ្នកដំណើរក៏ត្រូវបានផ្លាស់ប្តូរទៅកាន់ទីធ្លាខាងក្នុងអាកាសយានដ្ឋាន ដែលមើលទៅដូចជាទីតាំងសណ្ឋាគារ និងទទួលបានអាហារ ទឹក និងរបស់ចាំបាច់ដទៃទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×