Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​បញ្ចេញ​រូបថត «មុន​និង​ក្រោ​យ» សម្រក់​ទម្ងន់ បន្ទាប់​បញ្ចប់​ការសិក្សា៤ឆ្នាំ ហ៊ា​នភ្ញាល់​នឹង​មិត្តភក្តិ​ជឿ​ថា​គ្មាន​អ្នក​ស្គាល់

spot_img

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គេហទំព័រ HK01 បានរាយការណ៍ថា នារីជនជាតិជប៉ុនម្នាក់ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត នៅពេលដែលនាងបង្ហោះរូបភាពនៃការផ្លាស់ប្តូររូបរាងរបស់នាងដ៏អស្ចារ្យ ដោយបានប្រៀបធៀបរូបភាពមុន និងក្រោយ នៃការសម្រកទម្ងន់ ដែលរហូតធ្វើឲ្យនាង​ហ៊ាន​ភ្នាល់​ថា ​បើនាង​ត្រឡប់​ទៅ​ជួប​មិត្តភ័ក្តិ​វិញនោះ ប្រាកដជា​គ្មាន​នរណា​ស្គាល់​នាងនោះទេ។

នារី​វ័យ​ក្មេង​នេះ​ឈ្មោះ Nakamura Tamari ដែល​ទើប​តែ​រៀន​ចប់​វិទ្យាល័យ​កាល​ពី​៤​ឆ្នាំ​មុន នាង​ជា​ក្មេង​ស្រី​គួរ​ឱ្យ​ស្រលាញ់​មួយ​រូប​ មាន​មុខ​មូល និង​ថ្ពាល់​ឡើងទ្រលក់ទ្រលន់ ពេល​នៅ​រៀន។ ប៉ុន្តែនៅពេលដែលនាងចាប់ផ្តើមស្រកទម្ងន់យ៉ាងខ្លាំង រូបរាងរបស់នាងក៏បានផ្លាស់ប្តូរស្ទើរមិនគួរឲ្យជឿ។ ដូច​ដែល​អាច​មើល​ឃើញ​ពី​រូបភាព​ពី​ពិធី​ចូល​វ័យ​កាល​ពី​ឆ្នាំ​មុន។ រហូត​មក​ដល់​ពេល​នេះ Tamari ជា​ស្រីស្អាតមានរាង​ដ៏ស្លីម។

ជាមួយគ្នានេះ ​នាងក៏​បាន​បង្ហោះ​បែប​លេង​សើច​ថា «ខ្ញុំ​ស្រក​ទម្ងន់ ខ្ញុំ​ត្រូវ​ទៅ​ជួប​មិត្តភក្តិ​កាល​ពី​ឆ្នាំ​មុន ព្រោះ​ខ្ញុំ​បានភ្នាល់​ថា​គ្មាន​អ្នក​ណា​ចាំ​ខ្ញុំបាន​ទេ»។

កន្លងមក Tamari តែងតែចែករំលែករូបថតនៃការធ្វើដំណើរសម្រកទម្ងន់របស់នាងតាមរយៈ Instagram និង X ហើយថ្មីៗនេះ នាងបានចែករំលែករូបថតប្រៀបធៀប «មុន និងក្រោយ» ការសម្រកទម្ងន់ កាលពីប៉ុន្មានថ្ងៃមុន។ រូបភាពនៅថ្ងៃឈានចូលវ័យ នាងបានស្លៀកគីម៉ូណូពណ៌ផ្កាឈូក ជាមួយការធ្វើសក់យ៉ាងប្លែក ជួយបង្កើនរូបសម្រស់កាន់តែស្រស់ខ្លាំង ដែលធ្វើឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ចូល​ Like និង Share រហូត​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្ស​ម្នា​សប្បាយ​ចិត្ត​ចំពោះ​ជោគជ័យ​របស់​យុវនារី​រូប​នេះ​ក្នុង​ការ​សម្រក​ទម្ងន់ ដោយពួកគេបានចូលបញ្ចេញមតិសរសើរថា៖ «អ្នកបានផ្លាស់ប្តូរច្រើន, អ្នក​ស្អាត​ណាស់, ធ្វើបានល្អ សូមអបអរសាទរ, អ្នកនឹងកាន់តែស្រស់ស្អាត, វាច្បាស់ណាស់ថា អ្នកបានព្យាយាមច្រើន, ពីមុនស្អាតហើយ ឥឡូវនាងនៅតែ Cute, នេះច្បាស់ជាមនុស្សផ្សេងគ្នា ប្រសិនបើអ្នកទៅជួបជុំគ្នាក្នុងថ្នាក់ អ្នកទាំងអស់គ្នានឹងភ្ញាក់ផ្អើល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×