Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងប្រច័ណ្ឌ ! បុរសជាប្តីវាយសម្លាប់ប្រពន្ធ និងប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង បានសរសេរអក្សរ នៅលើក្រដាសមួយសន្លឹកក្បែរសពប្រពន្ធថា ស្រីផឹតក្បត់

ភ្នំពេញ៖ បុសរជាប្តីបានយកញញួរវាយសម្លាប់ប្រពន្ធរបស់ខ្លួន ដោយចោទប្រពន្ធថាស្រីផឹតប្តី ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជនរងគ្រោះខាងលើ នៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនវាយសម្លាប់ប្រពន្ធ និងប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង បុរសជាប្តីបានសរសេរអក្សរ នៅលើក្រដាសមួយសន្លឹកក្បែរសពប្រពន្ធថា ស្រីផឹតក្បត់។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលជាឃាតករមានឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះខាងលើមានឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកធានាគារ
ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសម្លេងប្តីប្រពន្ធទាំងពីរនាក់ខាងលើ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេក ទៅប្រកបការងារដូចសព្វរាល់ដងនោះទេ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បានទៅគោះទ្វារស្រែកហៅកូនរបស់គាត់ តែអត់ឮសូរសម្លេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់ បានដេកស្លាប់ ក្នុងថ្លុកឈាមដោយមានស្នាមរបួសឈាមក្បាលនិងមុខ ហើយជនសង្ស័យ ដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតី ក្រោយពេលសម្លាប់ប្រពន្ធរួច ហើយកបានប៉ុនប៉ងលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួនឯង តាមក្រោយតែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីធ្វើការសង្រ្គោះ។


ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេស និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អម ចុះមកពិនិត្យសពនិងវត្ថុតាងនៅទីតាំងកើតហេតុខាងលើ ដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុក នៅញញួរមួយដើម និងក្រដាសមួយសន្លឹក ដែលប្តីបានសរសេរថា ស្រីផិតប្តី។

សពស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យជាប្តី សមត្ថកិច្ចកំពុងរង់ចាំចាត់ការតាមនិតិវិធី ដោយពេលនេះគ្រូពេទ្យកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×