Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡើង​កម្តៅ​ទៀតហើ​យ! គីម ជុង​អ៊ុន ប្រកាស​បញ្ជា​ឱ្យ​រុះរើ​ស្តូប​អនុស្សាវរីយ៍​បង្រួបបង្រួ​ម​ជាតិ ខណៈ​ហៅ​កូរ៉េ​ខាងត្បូង​ជា «សត្រូវ​លេខ១» របស់​ខ្លួន

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា លោក គីម បាននិយាយទៅកាន់សភាប្រជាជនកំពូល ដែលត្រូវបានចាត់ទុកថាជាសភា «បោះត្រាកៅស៊ូ» របស់ប្រទេស កាលពីថ្ងៃចន្ទ ដើម្បីធ្វើវិសោធនកម្មច្បាប់ខ្ពស់បំផុតរបស់ប្រទេស ដោយពណ៌នាកូរ៉េខាងត្បូងថាជា “សត្រូវលេខមួយ” និងសត្រូវដែលមិនប្រែប្រួលជាមូលដ្ឋាន។

មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ក៏បានស្នើផងដែរថា រដ្ឋធម្មនុញ្ញត្រូវបានគេសន្មត់ថា នឹងសរសេរផែនការដើម្បី «កាន់កាប់ បង្ក្រាប និងទាមទារមកវិញ» ពីកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមអន្តរកូរ៉េមួយផ្សេងទៀត។ លោក គីម បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​គ្មាន​ចេតនា​ចង់​ចាប់​ផ្តើម​សង្រ្គាម​ទេ ប៉ុន្តែ​ក៏​គ្មាន​ចេតនា​គេច​ពី​ការ​ប្រយុទ្ធ​ដែរ។

កាល​ពី​ថ្ងៃ​អង្គារ សភា​បាន​ប្រកាស​ថា​ ខ្លួន​នឹង​រំលាយ​អង្គការ​រដ្ឋ​ពីរ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​សមាហរណកម្ម​ជាតិ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រួមទាំងទីភ្នាក់ងារដែលលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូង ឱ្យទៅទស្សនារមណីយដ្ឋាន Khao Kumgang ជា​កន្លែង​ដែល​ប្រទេស​ទាំង​ពីរ​បាន​អភិវឌ្ឍ​រួម​គ្នា​សម្រាប់​វិស័យ​ទេសចរណ៍។

លើសពីនេះ លោក គីម ក៏បានបញ្ជាឱ្យបំផ្លាញនិមិត្តសញ្ញាទាំងអស់ នៃការបង្រួបបង្រួមរវាងកូរ៉េខាងជើង-ខាងត្បូង។ រួម​ទាំង​វិមាន​ចំពោះ​ធម្មនុញ្ញ​បី ​សម្រាប់​ការ​បង្រួបបង្រួម​ជាតិ​ក្នុង​ក្រុង​ព្យុងយ៉ាង រដ្ឋធានីនៃប្រទេសកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដោយលោក Kim Jong Il ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន ដែលពេលនេះយុវជន គីម ត្រូវបានចាត់ទុកថា «អាម៉ាស»។

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លើយតបក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារថា ជំហររបស់លោក Kim Jong Un គឺ «ប្រឆាំងជាតិ និងប្រឆាំងប្រវត្តិសាស្ត្រ» ហើយថា ប្រសិនបើកូរ៉េខាងជើងវាយប្រហារទៅលើកូរ៉េខាងត្បូង នោះអ្នកវាយប្រហារនឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងនេះជាច្រើនដង។

ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានឲ្យដឹងថា ឧបទ្វីបកូរ៉េត្រូវបានបែងចែកទៅជាខាងជើង និងខាងត្បូង បន្ទាប់ពីការបញ្ចប់នៃការកាន់កាប់របស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ សង្រ្គាមរវាងកូរ៉េទាំងពីរបានចាប់ផ្តើមនៅឆ្នាំ១៩៥០ និងបានបញ្ចប់នៅឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់។ ប៉ុន្តែ​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​របៀប​បញ្ចប់​សង្គ្រាម​នោះ​ទេ។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ខាងជើង​-​ខាងត្បូង​ កាន់តែ​យ៉ាប់យ៉ឺន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​ការ​បាញ់​មីស៊ីល​បន្ថែម​ទៀត ហើយ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×