Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារក​ម្នាក់​នៅមាន​ជីវិត​ដ៏​អស្ចារ្យ បន្ទាប់​របូត​ចេញពី​​ផ្ទៃ​​ម្តាយ និងខ្ទាត​​ទៅលើ​វាលស្មៅ នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដ៏​សាហាវ​

​ទារក​ម្នា​ក់បាន​នៅមាន​ជីវិត​ដ៏​អស្ចារ្យ នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​យ៉ាង​សាហាវ ដែល​បណ្តាល​ឲ្យ​ទារិការ​នេះ​ត្រូវ «​ខ្ទា​ច​ចេញ​» ពី​ស្បូន​ម្តាយ​របស់​នាង និង​ផ្លោង​ទៅលើ​វាលស្មៅ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ បាន​កំពុងធ្វើដំណើរ​នៅក្នុង​រថយន្ត​ដឹក​ក្តារ​ឈើ ។ អ្នកបើក​បរបាន​បាត់បង់​ម្ចាស់ការ បណ្តាល​ឲ្យ​រថយន្ត​ក្រ​ឡប់​ផ្ងារជើង​នៅលើ​ផ្លូវ​ហាយ​វេ​ជិត Cajati រវាង Sao Paulo និង Curitiba នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ប្រេ​ស៊ី​ល ។​

​លទ្ធផល​នៃ​ការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​គ្រវែង​ពី​ក្នុង​កាប៊ីន​រថយន្ត មុនពេល​ត្រូវបាន​សង្កត់​ដោយ​គំនរ​ក្តារ​ឈើ​ដែល​ផ្ទុក​នៅលើ​រថយន្ត ។​

​យោងតាម​របាយការណ៍​ព័ត៌មាន ករណី​ដ៏​រន្ធត់​នេះ​បាន​បំបែក​ទារក​ចេញពី​ស្បូន​ម្តាយ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញ​ទារក​ស្រី​ម្នាក់​កំពុង​ស្រែកយំ​នៅលើ​វាលស្មៅ ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ម្តាយ ។​

​ទារិការ​នោះ​ត្រូវបាន​រកឃើញ​ពុំមាន​ស្នាម​កោស​អ្វី​នៅលើ​ខ្លួន​នាង​ទេ ហើយ​ទងផ្ចិត​របស់​នាង​ត្រូវបាន​ផ្តាច់​ដោយសារ​គ្រោះថ្នាក់​នេះ ។ បច្ចុប្បន្ន ទារិការ​នេះ​កំពុង​ត្រូវបាន​ព្យាបាល​ក្នុង​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ Pariquera-Acu ។​

​សូមបញ្ជាក់ថា ម្តាយ​របស់​នាង​ត្រូវបាន​ដឹងថា​បាន​កំពុងមាន​ផ្ទៃពោះ ៣៩ សប្តាហ៍ ហើយ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​នាង​បាន​ស្លាប់បាត់​ជីវិត នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដ៏​រន្ធត់​នេះ ។​

​អ្នកបើកបរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត បន្ទាប់ពី​បាន​បង្ក​កើតហេតុ​ការណ៍​នេះ ៕ ឧ​ត្ត​ម (news.asiantown)​

 

×