Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump ទទួលបាន​លិខិត​របស់​មេដឹកនាំ Kim Jong-un

តាម Reuters ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែសីហា សេត​វិមាន​ប្រកាសថា ប្រធានាធិបតី​អាមេរិក Donald Trump ទទួលបាន​លិខិត​មួយច្បាប់​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un នៅ​ថ្ងៃទី​១​ខែសីហា ជា​ការតភ្ជាប់​កិច្ចចរចា​ថ្មីៗ​នេះ រវាង​ភាគី​ទាំងពីរ​អំពី​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

 

 ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un

​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders លើកឡើង​ច្បាស់ៗ​ថា ការទាក់ទង​កំពុង​ប្រ​ព្រឹ​ត្ដទៅ​រវាង​មេដឹកនាំ​ទាំងពីរ សំដៅ​បន្ដ​ជំនួប​របស់​ពួកគេ​នៅ​សិង្ហ​បុរី ព្រមទាំង​ជំរុញ​នូវ​ការសន្យា​ទាំងឡាយ​ដែល​បានលើកឡើង​ក្នុង​សេចក្ដីប្រកាស​រួម​អាមេរិក​-​កូរ៉េខាងជើង​។​

​នៅ​ថ្ងៃ​ដដែល​(២​ខែ​៨) លោក​Trump ក៏បាន​និយាយ​ដល់​សំបុត្រ​នេះ​តាម​បណ្ដាញ​សង្គម​Twitter ៕

សូយន

×