Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន FAFA138 រៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ អង្គការ «ផ្ទះបាយកុមារ» ដែលកំពុងត្រូវការជំនួយ ទ្រ ទ្រង់កុមារក្រីក្រ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមករានេះ ក្រុមហ៊ុន FAFA138 បានរៀបចំម្មវិធីសប្បុរសធម៌ ដោយធ្វើការចែកជូននូវអំណោយដល់អង្គការ «ផ្ទះបាយកុមារ» ដែលជាអង្គការមួយតែងតែផ្តល់ក្តីស្រឡាញ់ដល់កុមារអនាថា ជីវភាពខ្វះខាត គ្មានទីជំរក។

ក្នុងកម្មវិធីសម្បុរសធម៌នេះ ក្រុមហ៊ុន FAFA138 បានផ្តល់អំណោយដែលជាតំរូវការរបស់ ផ្ទះបាយកុមារដែលមាន ដូចជា៖ អង្ករ១តោន មី៨០កេស ត្រីខកំប៉ុង១៥ឡូ និងទឹកស៊ីអ៊ីវ១៥ឡូ ជូនដល់មណ្ឌល និងថែមទាំងនាំយកថវិការជូនលោកគ្រូអ្នក គ្រូសរុប២៤នាក់ ក្នុងម្នាក់១០ម៉ឺនរៀល។
ចំណែកឯកុមារទាំងអស់១៥០នាក់ ក្នុងម្នាក់ជូនកាតាបសិក្សា១ និងសំភារសិក្សា១ចំនួនរួមមាន៖ សៀវភៅ៦ក្បាល ប៊ិច៦ដើម ខ្មៅដៃ៦ដើម និងជ័រលុប៥ដុំ។ នេះជាទឹកចិត្តតិចតួចស្តួចស្តើងរបស់ពួកយើងនាំមកជូនពួកគាត់ ដើម្បីបង្ហាញពីការដឹងគុណ និងជាកំលាំងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងមណ្ឌលទាំងមូល។

តំណាងក្រុមហ៊ុន FAFA138 បានលើកឡើងថា « ខ្ញុំមានអារម្មណ៍ថារំភើបរីករាយដោយបានចូលរួមចំណែកបន្តិច បន្តួចក្នុងការងារសង្គម ឃើញលោកគ្រូអ្នកគ្រូមួយថ្ងៃៗរវល់ហត់នឿយ ដាំស្លរៀបចាំផ្គត់ផ្គង់កុមារទាំងបីពេល ដែលសរុបទៅដល់២៥០នាក់ឯណោះ ហើយលោកប្រធានមណ្ឌលខិតខំស្វះស្វែងរិះរកជំនួយដើម្បីទ្រទ្រង់មណ្ឌល ពិតជាកោតសរសើរដល់ពួកគាត់ដែលមានភាពលះបង់ខ្ពស់ដើម្បីការងារសង្គម ដែលកុមារទាំងនោះគ្មានជាប់សាច់ញាតិអ្វីជាមួយពួកគាត់សូម្បី១នាក់។»

សូមបញ្ចាក់ថានេះជាលើកទី១របស់ក្រុមហ៊ុន FAFA138 បានបង្កើតកម្មវិធីសប្បុរសធម៌នេះ។ ក្នុងនាមលោក ពាក់មីជាជាតំណាងFAFA138 លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ស្នើដល់ថ្នាក់លើក្រុមហ៊ុនបន្តធ្វើកម្មវិធីសប្បុរសធម៌នេះកាន់តែច្រើនជាមួយអង្គភាព មណ្ឌល ឬសហគមន៍ផ្សេងៗដែលមានកង្វះខាត និងត្រូវការជំនួយ៕

×