Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងស៊ុយ ÷ បុរស-ស្ត្រី អាចប្រកបមុខរបរអាជីវកម្មល្អក្នុងយុគ ៩ នេះបាន ត្រូវដឹងពីលេខវាសនាជីវិត និងធាតុជីវិត

spot_img

យុគ ៩ ឬយុគភ្លើង (ហៅតាមពាក្យហុងស៊ុយ) នឹងឈានចូលមកដល់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការវិលជុំនៃវដ្ដសម័យកាល, យុគនេះបង្កើនការប្រកួតប្រជែងនៃពិភពលោកផ្នែកបច្ចេកវិទ្យាឌីជីថល ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត, ព្រមទាំងភូមិសាស្ត្រនយោបាយ អំណាចសេដ្ឋកិច្ច និងអំណាចយោធា ធ្វើឱ្យកើតមានហានិភ័យដល់មនុស្សលោក ដូចជា ការរស់នៅ ប្រកបមុខរបរ អាជីវកម្ម វិជ្ជាជីវៈផ្សេងៗ ដូច្នេះការប្រព្រឹត្តទៅរបស់មនុស្សត្រូវមានការប្រុងប្រយ័ត្នចំពោះ ” ពាក្យសម្ដី ឥរិយាបថ និងមនោគតិ ” ដែលត្រូវការជំនួយពីហុងស៊ុយជួយដល់ភាពចំរុងចម្រើនដល់ជីវិត និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

តាមក្បួនហុងស៊ុយបែបវិទ្យាសាស្រ្ត បានចង្អុលបង្ហាញថា យុគ ៩ ជាយុគភ្លើង និងជាយុគមានការប្រកួតប្រជែងខ្លាំង ដែលអាចកើតមានហានិភ័យដល់មនុស្សលោកនោះ យើងគ្រាន់តែសម្លឹងមើលទៅលើព្រឹត្តិការណ៍ក្នុងពិភពលោកដែលកើតមានថ្មីៗនេះ ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, សង្គ្រាមត្រជាក់ និងការគំរាមកំហែង រុស្ស៊ី-សហភាពអឺរ៉ុប, សង្គ្រាមត្រជាក់ និងការគំរាមកំហែង អាមេរិក-រុស្ស៊ី, សង្គ្រាមត្រជាក់ និងការគំរាមកំហែង អាមេរិក-កូរ៉េខាងជើង, សង្គ្រាមត្រជាក់ និងការគំរាមកំហែង អាមេរិក-ចិន, និងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ប៉ាឡេស៊ី, និងងព្រឹត្តិការណ៍ចុងក្រោយនេះ គឺរញ្ជួយដីកម្រិតលើស ៧រិស្ទើរ និងយន្តហោះបុកគ្នា ជាដើម… នេះមានន័យថា គ្រាន់តែចាប់ផ្ដើមនៃការឈានចូលយុគ ៩ ប៉ុណ្ណោះ គ្រោះថ្នាក់នៃពិភពលោកកំពុងចាប់ផ្ដើមកើតមានជាបណ្ដើរៗទៅហើយ ដែលទាមទារឱ្យមនុស្សលោក ត្រូវចេះប្រុងប្រយ័ត្នចំពោះ ” ពាក្យសម្ដី ឥរិយាបថ និងមនោគតិ ” របស់ខ្លួន, ហើយពាក្យសម្ដី ឥរិយាបថ និងមនោគតិនេះហើយ ដែលហុងស៊ុយបានចង្អុលបង្ហាញឱ្យមនុស្សត្រូវចេះយកចិត្តទុកដាក់ដើម្បីជួយសម្រាល និងបញ្ចៀស។

បើនិយាយពីហុងស៊ុយវិញ មានសំណួរជាច្រើន លើកឡើងថា តើអ្វីទៅជាហុងស៊ុយ?! បើតាម លោកជំទាវឧកញ៉ា ជីប យុទ្ធារី ម៉ាស្ទ័រកុងស៊ុយ និងជាម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry បានបង្ហាញថា ហុងស៊ុយ គឺជាការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍នៅក្នុងបរិយាកាសសង្គម។ បើនិយាយពីជីវិតមនុស្សនីមួយៗក្នុងលោកនេះ សុទ្ធសឹងតែមានរបៀបរស់នៅ ការទទួលបានលាភសំណាង ផលសម្រេច និងភាពជោគជ័យផ្សេងៗគ្នា, ទាំងនេះ បើយើងនិយាយផ្អែកទៅលើធម៌ព្រះ គឺផលបុណ្យ, បើយើងនិយាយទៅតាមវិទ្យាសាស្រ្ត គឺចំណេះដឹង ប្រាជ្ញា និងការព្យាយាម, បើយើងនិយាយទៅតាមហុងស៊ុយវិញ គឺត្រូវប្រណិប័តន៍តាម លេខវាសនាជីវិត ធាតុជីវិត ដែលត្រូវបានបុព្វបុរសនៃជាតិសាសន៍នីមួយៗរកឃើញតាមក្បួនរៀងៗខ្លួន ហើយបន្សល់ទុកមកដល់បច្ចុប្បន្ន។

ហេតុអ្វីដំណើរប្រព្រឹត្តទៅរបស់មនុស្ស ដើម្បីឈានទៅរកភាពចំរុងចម្រើន លាភសំណាង និងជោគជ័យ លើការរស់នៅ, ការប្រកបមុខរបរ អាជីវកម្ម និងការងារផ្សេងៗ ត្រូវពឹងផ្អែក ឬមិនអាចចោលបាន ការប្រណិប័តន៍តាមលេខវាសនាជីវិត ធាតុជីវិតនោះ?! ម៉ាស្ទ័រហុងស៊ុយ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ដែលបានទៅជំនុំ-ពិភាក្សា និងចែករំលែកហុងស៊ុយនៃជីវិតនេះ ជាមួយគ្រូបរទេសជាច្រើនជាតិសាសន៍ ដូចជា អាមេរិក បារាំង អង់គ្លេស ជប៉ុន ចិន សហភាពអឺរ៉ុប និងអូស្ត្រាលី ជាដើម នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នាពេលថ្មីៗនេះ លាតត្រដាងឱ្យឃើញថា ដំបូង យើងត្រូវជ្រាបដឹងថា ពិភពលោកយើងនេះ ត្រូវបានកើតឡើងដោយធាតុផ្សំគ្រប់យ៉ាងនៃធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ និងអាកាស និងធាតុផ្សំជាច្រើនទៀត ក៏បំប្លែងឱ្យកើតចេញជាជីវិតរុក្ខជាតិ និងសត្វលោក… អាចនិយាយម្យ៉ាងទៀតថា គឺជីវិតឥតវិញ្ញាណ និងជីវិតមានវិញ្ញាណ… ជីវិតឥតវិញ្ញាណ គឺពពួករុក្ខជាតិទាំងពួងនៅលើផែនដីនេះ, ឯជីវិតមានវិញ្ញាណវិញ គឺមនុស្សលោក និងសត្វគ្រប់យ៉ាងនៅលើផែនដីនេះផងដែរ។

ដូច្នេះ បើមនុស្សលោកកើតចេញពីធាតុផ្សំជាច្រើននៃធម្មជាតិទៅហើយនោះ រីឯក្បួនហុងស៊ុយក៏ត្រូវបានរកឃើញចេញពីទម្រង់របស់ធម្មជាតិដែរ ដូច្នេះហើយ ត្រូវប្រណិប័តន៍តាមលេខវាសនាជីវិត និងធាតុជីវិត ដែលមាននៅលើផែនដីនេះដូចគ្នា ដើម្បីយើងបានដឹងខ្លួនមុន នូវអ្វីដែលល្អ និងអ្វីដែលមិនល្អ, អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ, និងជាពិសេស ដឹងខ្លួនឯងថា ជាអ្នកណា ?! ជាមនុស្សប្រភេទអ្វី ?! អ៊ីចឹងទេ នៅពេលដែលយើងដឹងខ្លួនថា យើងជាអ្នកណា , ជាមនុស្សប្រភេទអ្វីហើយនោះ យើងប្រាកដជាអាចប្រុងប្រយ័ត្នបានចំពោះដំណើរប្រព្រឹត្តទៅនៃជីវិត ដូចជា វាចា កាយ ចិត្ត (មានន័យថា ពាក្យសម្ដី ឥរិយាបថ និងមនោគតិ) របស់ខ្លួនយើង ត្រង់នេះហើយដែលយើងអាចធ្វើអ្វីៗបានល្អច្រើនក្នុងជីវិតឈានទៅរកសុខដុមរមនា លាភសំណាង និងជោគជ័យ។

និយាយពីមុខរបរអាជីវកម្មវិញ, មកដល់ត្រង់ចំណុចនេះ មានសំណួរជាច្រើនបានចោទសួរថា តើក្នុងយុគ ៩ ជាយុគភ្លើងនេះ ប្រជាពលរដ្ឋនៅលើផែនដីនេះ អាចប្រកបមុខរបរ និងធ្វើអាជីវកម្មអ្វីបានរីកចម្រើន ?! ម៉ាស្ទ័រហុងស៊ុយ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី ដែលទើបតែមកពីជំនុំ-ពិភាក្សា និងចែករំលែកពីហុងស៊ុយនៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះនោះ បានថ្លែងឱ្យដឹងថា វាពិតជាមានការរកឃើញក្បួនមុខរបរ អាជីវកម្មនេះមែន, គឺដំបូងយើងត្រូវដឹងអំពីសម្ព័ន្ធមុខរបរទាំងបីដែលល្អនៅក្នុងយុគ ៩  ឬយុគភ្លើងនេះ រួមមាន ÷ ១- បុរស-ស្ត្រី ធាតុឈើ, ២- បុរស-ស្ត្រី ធាតុដី, និង ៣- បុរស-ស្ត្រី ធាតុភ្លើង, ហើយធាតុទាំងបីនេះបានកំណត់មុខរបរ ដូចជា ÷ ធាតុភ្លើង អាចប្រកបមុខរបរធ្វើអាជីវកម្មបាន ១២មុខរបរអាជីវកម្ម, ធាតុឈើ អាចប្រកបមុខរបរធ្វើអាជីវកម្មបាន ១៤មុខរបរអាជីវកម្ម, ធាតុទឹក អាចប្រកបមុខរបរធ្វើអាជីវកម្មបាន ១១មុខរបរអាជីវកម្ម, ធាតុដី អាចប្រកបមុខរបរធ្វើអាជីវកម្មបាន ១០មុខរបរអាជីវកម្ម…។ល។

បើចង់ដឹងលម្អិតអំពីមុខរបរក្នុងយុគ ៩នេះ យ៉ាងណានោះ សូមទាក់ទងទៅកាន់ លោកជំទាវឧកញ៉ា ជីប យុទ្ធារី ម្ចាស់ហាងគ្រឿងអលង្ការហុងស៊ុយ SV Jewelry ដែលមាន អាសយដ្ឋាន បុរីពិភពថ្មីសែនសុខ អ៊ីអន២ ផ្ទះលេខ ២៩ ផ្លូវ ១៥mថ្មី ឬទាក់ទងតាមលេខទូរស័ព្ទ : 097 5222 888 ៕  រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×