Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ FORD TERRITORYមួយគ្រឿង បើកមិនប្រយ័ត្នរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក FORD TERRITORY មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់ ចំណែករថយន្តបាក់កាឡេកង់មុខចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី៣១ខែមករាឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក FORD TERRITORYពណ៌សពាក់ផ្លាកលេខ កម្ពុជា KMD.7007 បើកបរដោយបុរសម្នាក់ធ្វើដំណើរ
តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ មិនបានប្រយ័ត្នក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ វៀចចេញពីកន្លែងដើមរងការខូចខាត ចំណែករថយន្តបង្កវិញ បានបាក់កាឡេកង់ខាងឆ្វេងផ្នែកខាងមុខខូចខាត យ៉ាងដំណំ សំណាងល្អមិនបង្កឲ្យប៉ះពាល់ទៅដល់មនុស្ស។ ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឲ្យចុះមកទីតាំងកើតហេតុភា្លមៗផងដែរ៕ រក្សាសិទ្ធដោយ ៖សាមេត

×