Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីកំសាន្តកោះស្នេហ៍មួយកន្លែងបង្កើតដោយឧកញ៉ាឆក់យកជីវិតមនុស្សម្នាក់

ខេត្តកំពង់ចាម: កោះស្នេហ៍ ដែលត្រូវបានបង្កើតឡើងដោយឧកញ៉ាម្នាក់ស្ថិតនៅក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ តែងតែមានមនុស្សម្នាមកពីគ្រប់ទិសទីនាំគ្នាមកលេងស្រូបយកខ្យល់អាកាសភាគច្រើននៅចុងសប្តាហ៍។តែគួរឱ្យអាណិតមានក្រុមយុវជនប្រុសស្រីបួននាក់បាននាំគ្នាមកងូតទឹកលេង ដោយលង់ចំនួនពីរនាក់ក្នុងនោះ ត្រូវបានគេសង្គ្រោះទាន់ពេលវេលាបានម្នាក់ផុតពីគ្រោះថ្នាក់ដល់ជីវិត ចំណែកម្នាក់ទៀតគ្រោះអកុសលបានស្លាប់បាត់បង់ជីវិត។

លោកសូ សេងហៀង មេឃុំឬស្សីស្រុកមានប្រសាសន៍ឱ្យដឹងតាមទូរសព្ទថា:
នៅព្រឹកថ្ងៃទី១៤កក្កដាឆ្នាំ២០២៥ រូបលោករួមនឹងមន្ត្រីមួយចំនួនបានចុះពិនិត្យទីតាំងកន្លែងកើតហេតុកោះស្នេហ៍ស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ។ជាមួយនោះគឺនឹងដាក់កម្លាំងប្រជាការពារចំនួនបួននាក់ ដើម្បីតាមឃ្លាំមើលបងប្អូនប្រជាពលរដ្ឋដែលបាននាំគ្នាមកលេងទឹកក្នុងរដូវវស្សានេះធ្វើយ៉ាងណាការពារសុវត្ថិភាពជូនពួកគាត់។

លោកមេឃុំមានប្រសាសន៍បន្តថា
កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣កក្កដា មានករណីលង់ទឹក (ស្លាប់) នៅចំណុចមាត់ច្រាំងទន្លេមេគង្គកោះស្នេហ៍ ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជនរងគ្រោះឈ្មោះ ភាន គីមបូរ៉ា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះលេងទឹកទន្លេ បណ្តាលឱ្យលង់ទឹកស្លាប់ ក្នុងពេលកើតហេតុនោះគឺមានមនុស្សលង់ពីរនាក់ដោយមិត្តប្រុសម្នាក់ត្រូវបានសង្គ្រោះទាន់ពេល ហើយមិត្តស្រីនេះបានលង់ក្នុងទឹកជម្រៅជាង២ម៉ែត្រ ដោយមិនចេះហែលទឹក ជាហេតុបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាដែលមកលេង។ ហើយអ្នកដែលចេះហែលទឹកបាននាំគ្នាជ្រមុជរកមើលកន្លែងលេងទឹកនោះក៏ប្រទះឃើញសបលើកមកដាក់នៅច្រើនទន្លេ បន្ទាប់មក
កម្លាំងប៉ុស្តិ៍រដ្ឋបាលឬស្សីស្រុកសហការជាមួយនឹងមណ្ឌលសុខភាពបង្កើតគណៈកម្មការចម្រុះត្រួតពិនិត្យសាកសព
ឃើញថាពិតជាបានលង់ទឹកស្លាប់មែនមិនមានការពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ សពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

មេឃុំឫស្សីស្រុកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គបានឡើងស្រកៗ ជាហេតុធ្វើឲ្យអ្នកជួលពោងមិនបានមកដូចសពមួយដង។ នាពេលកន្លងទៅឱ្យតែអ្នកមកលេងទឹកតែងតែជួលអាវពោងពាក់ដើម្បីសុវត្ថិភាពការពារកុំឲ្យលង់ដោយប្រការណាមួយ។ថ្ងៃកើតហេតុមិនមានអ្នកជួលពោងមកនោះទេហើយក្រុមយុវជនទាំង៤នាក់នោះបាននាំគ្នាងូតទឹកលេងកន្លែងរាក់ ហើយចេះតែនាំគ្នារំកិលខ្លួនមកចំកន្លែងជ្រៅស្របពេលមិនចេះហែលទៀតទើបបណ្ដាលឱ្យលង់ពីរនាក់សំណាងជួយសង្គ្រោះបានម្នាក់។ហើយទីតាំងកោះស្នេហ៍នេះគឺបានបង្កើតឡើងដោយឧកញ៉ាម្នាក់ ដោយគាត់យកគ្រឿងចាស់ឈូសឆាយដីរបស់គាត់ហើយរៀបស្មើល្អងាយស្រួលមនុស្សមកលេង តំបន់នេះមិនទាន់បានបង្កើតឲ្យមានអាហារដ្ឋានអ្វីនោះទេ ហើយឧកញ៉ានោះក៏មិនមានប្រយោជន៍ដល់គាត់ដែរ។សូមបញ្ជាក់ថាករណីលង់ទឹកស្លាប់នេះជាករណីលើកទី៣ហើយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×