រាជធានីភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ខែកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធនាគារសម្រេចបានលទ្ធផលការងារធំៗមួយចំនួន៖ ពង្រឹងក្នុងការទប់ស្កាត់វត្ថុហាមឃាតនានាចូលពន្ធនាគារ, ធ្វើការតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រី និងជនជាប់ឃុំ, បង្កើនការយកចិត្តទុកដាក់ចំពោះជនជាប់ឃុំដែលមានជំងឺបេះដូង, ត្រួតពិនិត្យគុណភាពម្ហូបអាហារក្នុងពន្ធនាគារ, ធ្វើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ពន្ធនាគារ, ធ្វើពិធីសំណេះសំណាលបាន៤ដងក្នុងរយះពេល៥ខែនិងធ្វើការឆែកឆេរស្វែងរកទូរស័ព្ទតាមបណ្តាលពន្ធនាគាររាជធានីខេត្ត៕






