Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបក្មេងទំនើង៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

កំពង់ចាម៖ ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គម ជ្រាបជាព័ត៌មានស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ បណ្ដាលឲ្យស្លាប់មនុស្ស ចំនួន១នាក់ និងរងរបួសធ្ងន់ ចំនួន១នាក់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៧នាទី ។

ភ្លាមៗនោះ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយបានធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា ករណីនេះបង្កឡើងដោយមានក្មេងមួយក្រុម បានឈប់រង់ចាំស្ទាក់នៅចំណុចកន្លែងកើតហេតុ ហើយបានបញ្ចេញសកម្មភាពយកកាំបិតគប់ទៅលើអ្នកបើកបរម៉ូតូ ដែលជាភាគី ក្រុមម្ខាងទៀត ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ខណៈនោះអ្នកបើកម៉ូតូដែលមានគ្នាពីរនាក់នោះ បានបើកគេចទៅខាងឆ្វេងដៃ បុកជាមួយរថយន្ត ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស១នាក់ និងរបួសធ្ងន់ ១នាក់។ បន្ទាប់មកក្រុមក្មេងមួយក្រុមនោះបានជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ រួមនឹងវត្ថុតាង ។

បច្ចុប្បន្នជនសង្ស័យចំនួន ០៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរ បាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×