Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុកគ្នា ចំណុចផ្លូវបំបែកជាបួន រងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក LexusRX350 បើកលឿនឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូស បើកឆ្លងផ្លវចំពាក់ណ្តាលពេញទំហឹង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កករភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤ លើផ្លូវ១០៥ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកទៅយ៉ូតាព្រូស ពណ៌ប្រផេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BX-7385 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥ ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌សពាក់ផ្លាកលេខនគបាល 2-5296 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវ៤៣២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តម៉ាក តូយូតាព្រូស ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលខូចខាតរថយន្តធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងចូលខ្លួន ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សាមេត

×