Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យម្នាក់ និងបក្សពួក ធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះ ឱ្យស្រវឹង រួចអូសរងគ្រោះ ចូលបន្ទប់យកទៅរំលោភ

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៤ នេះបានចេញរបាយការណ៍ឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៥ៈ០០នាទី នៅភូមិសំរោង២ ឃុំសំរោង មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យ១នាក់ប្រុស និងបក្សពួក បានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះ ឱ្យស្រវឹងរួចអូសក្មេងស្រីរងគ្រោះ ចូលបន្ទប់យកទៅរំលោភបានសម្រេច បន្ទាប់មកជនសង្ស័យ ក៏បានដឹកជនរងគ្រោះបន្តទៅភ្នំពេញទៀត។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៧នាក់ ស្រី ១នាក់ នៅថ្ងៃអាទិត្យទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×