Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញសារធាតុញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ

ខណ្ឌសែនសុខ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន៣ ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យបានយកមកផ្លុងចោល។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ ចំនួន០៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់២,៤៤១.៧៨ក្រាម។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×