Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ដាក់ចេញយុទ្ធសាស្ត្រ ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម ស្របតាមគោលនយោបាយជាតិ និងដៃគូពាក់ព័ន្ធ

រាជធានីភ្នំពេញ ÷ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រ ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០ និងស្តង់ដារអន្តរជាតិ ព្រមទាំងធានាសង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។

ការដាក់ចេញយុទ្ធសាស្ត្រ ៥ នេះ ត្រូវបានប្រកាសជាផ្លូវការក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលយុទ្ធសាស្ត្រនេះលើកបង្ហាញឡើងដោយ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ។

យុទ្ធសាស្ត្រទាំង ៥ នេះ រួមមាន ÷

១- ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម,

២- ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ច និងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង,

៣- ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំទងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ,

៤- ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព,

៥- ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច និងយុទ្ធសាស្ត្រគាំទ្រចំនួន ១ គឺការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងបញ្ជាក់ថា ទិសដៅអាទិភាពសម្រាប់អនុវត្តការងារនៅឆ្នាំ២០២៤ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅ និងកាន់តែមុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ដូច្នេះ សូមស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលក្រសួងមិនទាន់សម្រេចបាននាឆ្នាំកន្លងទៅនេះ ហើយត្រូវទាញយកនូវឧត្តមានុវត្តន៍ជាគន្លឹះមកពិភាក្សាឱ្យបានផុលផុស ដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនានាសម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្ត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×