ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី៣ខែសីហា ប្រកាសថា ការវាយពន្ធពី៥ទៅ២៥ភាគរយនៃទំនិញអាមេរិកមានតម្លៃ៦០០០០លានដុល្លារនឹងត្រូវបានអនុវត្តន៍ ប្រសិនបើក្រុងWashington ធ្វើតាមការគំរាមរបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះទំនិញចិនដែលនឹងត្រូវវាយពន្ធមានតម្លៃ២០០០០លានដុល្លារ។ ក្រសួងនេះនិយាយថា គេនឹងមានសកម្មភាពស្របតាម«ការស្ដែងឡើងរបស់ភាគីអាមេរិក» ហើយចិនក៏នូវអាចអនុវត្តន៍«វិធានការតបតផ្សេងទៀត»។

អាមេរិកបានវាយពន្ធ២៥ភាគរយលើទំនិញតម្លៃ៣៤០០០លានដុល្លារកាលពីដើមខែកក្កដា ជាហេតុធ្វើឱ្យចិនមានវិធានការតបតដូចគ្នាដែរ។ អាមេរិកនឹងប្រកាសវាយពន្ធបន្ថែមលើទំនិញមានតម្លៃ១៦០០០លានដុល្លារ ផ្សេងទៀតត្រូវបានកំណត់គោលដៅរួចហើយនៅសប្ដាហ៍ខាងមុខ។
ក្រុងWashingtonគំរាមនឹងវាយពន្ធ១០ភាគរយបន្ថែមលើទំនិញចិនដែលមានតម្លៃ២០០០០ពាន់លានដុល្លារ។ទំនិញទាំងនោះរួមមាន៖គ្រឿងយន្ដ ផលិតផលអំពីស្បែកនិងផលនេសាទសមុទ្រ។ប្រធានាធិបតីអាមេរិក Donald Trump នូវបានសំណូមពរដល់តំណាងពាណិជ្ជកម្ម អាមេរិកឱ្យពិនិត្យមើលការបង្កើនអត្រាពន្ធនេះពី១០ភាគរយឡើងដល់២៥ភាគរយ។ លោកTrump ចង់កាត់បន្ថយគម្លាតពាណិជ្ជកម្មដែលមានតម្លៃដល់ទៅ៣៧៦០០០លានដុល្លាររវាងអាមេរិកនិងចិន ហើយបង្កើតសម្ពាធដើម្បីឱ្យក្រុងប៉េកាំងបោះបង់ចោលគោលនយោបាយបង្ខំក្រុមហ៊ុនអាមេរិកទម្លាយចេញការណ៍សម្ងាត់ ផ្ដាច់មុខប្រសិនបើពួកគេចង់នាំទំនិញចូលក្នុងទីផ្សាររបស់ខ្លួន៕
សូយន