Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជួន ណារិន្ទ ៖ ករណី ម៉ូលីកា មិនមែនជាជនរងគ្រោះទេ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2024 នេះបានថ្លែងសារនៅលើផេក facebook ផ្លូវការថា ៖ “ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ”។

លោកស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថា ទាំងមនុស្សទាំងTelegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ ។
រឿងខាងលើនេះ សូមពុកម៉ែពូមីងបងប្អូននិងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!។

លោកបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឲប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័ណ្ឌទាំងមូល)។

ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។
សូម អរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ “៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×