AP ឱ្យដឹងថា អាមេរិកកំពុងប្រឹងប្រែងធានាជំនួយមនុស្សធម៌កុំឱ្យជួបឧបសគ្គដែលមិនចាំបាច់តាមផ្លូវដឹកជញ្ជូនទៅកូរ៉េខណៈដែល UN ឱ្យដឹងថា មានពលរដ្ឋកូរ៉េខាងជើង១០លាននាក់កំពុងខ្វះខាតស្បឿងអាហារ កំពុងត្រូវការជំនួយផ្សេងៗទៀត។
ទិសដៅថ្មីដែលអាមេរិកផ្ដើមសំដៅឡើងនិងត្រូវបានគណៈកម្មាធិការតាមដានឃ្លាំមើលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្ដិសុខUN អនុម័តនៅថ្ងៃទី៦សីហាខាងមុខ។
ទិសដៅថ្មីនេះមានទាក់ទងដល់ការផ្ដល់សិទ្ធិឱ្យបណ្ដារដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលធ្វើការដឹកជញ្ជូនជំនួយ។
អគ្គលេខាធិការរងUN ដែលទទួលបន្ទុកបញ្ហាមនុស្សធម៌និងសម្របសម្រួលសង្គ្រោះបន្ទាន់Mark Lowcock ឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចថ្មីៗនេះរបស់លោកទៅកាន់កូរ៉េខាងជើងបានពិនិត្យឃើញមានឥទ្ធិពលដែលបណ្ដាលមកពីវិធានការ ដាក់ទណ្ឌកម្មបានធ្វើឱ្យការដឹកជញ្ជូន ទទួលទំនិញនិងបែងចែកទំនិញ មានភាពយឺតយ៉ាវយ៉ាងខ្លាំង៕
សូយន