Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រាអាងខ្សែស្រឡាយខ្នងក្រាស់ បើករថយន្ដបំបុកកម្លាំងនគរបាល កំពុងបំពេញការងារនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រា ០.៩៣mg/L ក្នុងមួយលីត្រខ្យល់ បើករថយន្ដបំបុកកម្លាំងនគរបាលដែលកំពុងបំពេញការងារនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បណ្ដាលឲ្យខូចខាតសម្ភារៈនិងរត់ជាន់ជើងគ្នា..,ព្រោះតែមានខ្សែស្រឡាយខ្នងក្រាស់ ” ស.ក.ខ. “។

នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្តជាតិស្រវឹងពេលយប់លើផ្លូវក្រាលកៅស៊ូ នៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ពេលកំពុងអនុវត្តន៍ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក FORD TERRITORY TITANIUM X ពណ៏ខ្មៅ សេរីឆ្នាំ២០២៣ លេខកម្ពុជា VANNAK99 បើកបរដោយឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកយ៉ាងលឿន មកដល់គោលដៅមិនបន្ថយល្បឿន រួចទៅបុកបង្គោលសាជីភ្លើងសញ្ញាបំពាក់សម្រាប់សម្គាល់គោលដៅសមត្ថកិច្ច អូសចំងាយប្រហែលជាង១០ម៉ែត្រ ។

អ្នកបើកបររថយន្ដ បានចុះមកស្រែកឡូឡារករឿងសមត្ថកិច្ចនៅកន្លែងគោលដៅ ដោយមិនព្រមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការវាស់រកសាធាតុស្រវឹងដោយអះអាងថាមានបងធ្វើការធំ នៅខេត្តកំពង់ស្ពឺ ចាំអន្តរាគមន៍ លុះដល់ម៉ោង២១:២០នាទី ទើបព្រមសហការដោយពិនិត្យឃើញសាធាតុស្រវឹង ជាក់ស្តែងលទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ បញ្ជាក់ថាជាស្រវឹងខ្ពស់ល្មើសច្បាប់។

ដោយទាក់ទងសាច់ញាតិបងប្អូនមិនបាន (ខ្សែស្រឡាយខ្នងធំ) កម្លាំងបាននាំយករថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចំណែកអ្នកបើកបរបានឲ្យចូលសំរាកនៅផ្ទះសំណាក់យីហោ ” សុខចាន់ធី ” រីឯបទល្មើសដែលរកឃើញ សារធាតុស្រវឹង លទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ ច្បាប់ពិន័យ ជាទឹកប្រាក់ ចំនួន ២,០០០,០០០ រៀល ( ពីលានរៀលគត់ ) ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីលើបទល្មើសបុគ្គលខាងលើ ប៉ុន្តែខ្សែស្រឡាយខ្នងក្រាស់ មិនទាន់ចេញមុខទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×