Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃសែនបុណ្យចូលឆ្នាំចិនទី១ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញ៖ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង រួមទាំងសម្ភារៈមួយចំនួនក្បែផ្សារកណ្តាលក្នុងខណ្ឌដូនពេញ។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី៩ខែ កុម្ភៈឆ្នាំ២០២៤ នៅលើផ្លូវ១១៨ចំណុចផ្ទះលេខ៧៣E2 ភូមិ៦សង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋរស់នៅផ្ទះជាប់កន្លែងកើតហេតុបានឲ្យដឹងថា ដំបូងដោយឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុខាងលើ លាយឡំជាមួយនឹងអណ្ដាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅពេលនោះដែរ ប្រជាពលរដ្ឋរស់នៅជិតខាងក៏នាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យ និងទុយោទឹកបាញ់ទប់ស្កាត់រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទង ទៅខាងកម្លាំងបង្ការពន្លត់អគ្គីភ័យនៃសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប។ គួរបញ្ជាក់ផងដែរថា ក្នុងករណីឆេះផ្ទះប្រជាពលរដ្ឋខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបធ្វើឱ្យឆេះផ្ទះល្វែងជាន់ទី២ ទំហំ ០៤ម៉ែត្រx ១៨ម៉ែត្រ ចំនួន ០១ល្វែង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបណ្តាលឱ្យឆេះរាលដល់ផ្ទះលែ្វងជាន់ទី៣ ខូចខាតចំនួន ០១បន្ទប់ ទៀតនិងសម្ភារៈមួយចំនួន៕ រក្សាសិទ្ធដោយ ៖ សា មេត

×